ទ្រាំលែងបាន! ​កញ្ញា មាន សូនីតា រៀបរាប់ពីផលវិបាកចាក់ដោត ​ដែលអ្នកសិល្បៈទាំងអស់ចៀសមិនផុតទេពីពាក្យតិះទៀនទាំងនេះ

កញ្ញា មាន ​សូនីតា​​ ​គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាព ​និងជាអ្នកជំនួញដ៏ជោគជ័យ ​ហើយមានស្នាដៃក្នុងកិច្ចការងារសង្គមជាច្រើនពិសេសការអភិរក្សក្រមាខ្មែរ ​រហូតជាប់ងារថា «​រាជនីក្រមា » ​ទៀតផង៕

យ៉ាងណាមិញ ​តាំងពីឈានចូលវ័យកាន់តែច្រើន ​តែសម្រស់កាន់តែស្រស់ ​កញ្ញា ​មាន ​សូនីតា​ បានផ្លាស់ប្តូរការរៀបចំខ្លួនដឹងតែ ​១៨០ដឺក្រេ ​ជាមួយនឹងឈុតសំលៀកបំពាក់ស៊ិចស៊ីតែសមរម្យរបៀបបញ្ចេញសាច់ ​និងតុបតែងមុខកាចៗ តែរំលេចនូវភាពស្រស់ស្អាតម្យ៉ាង ​ដែលនេះអាចនិយាយបានថាជាការវិវឌ្ឍនៃការអាប់ដេតស្ទាយ៍ថ្មីរបស់កញ្ញា។

91627431_2639367609526301_2051203400485306368_o

101389110_2774433226019738_531924544194084864_o

តែសម្រាប់តែប៉ុន្មានម៉ោងមុននេះ ​កញ្ញា​ មាន ​សូនីតា  បានបង្ហោះសារចាក់ដោតមួយឃ្លា​ ក្នុងនាមជាអ្នកសិល្បៈគ្រប់រូប ពិតជាចៀសមិនផុតពីពាក្យរិះគន់មួយចំនួននោះទេ។ នេះបើយើងតាមរយៈសារដែលបង្ហោះពីគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់កញ្ញា Mean Sonyta បានឱ្យដឹងថា៖

« មានឈ្មោះជាអ្នកសិល្បៈជៀសមិនផុតទេពីពាក្យតិះទៀន

- ធ្វើខ្លួនល្អពេកជួយសង្គមគេថា " ជោរ " ធ្វើឲ្យតែល្បី

- អ្នកលិល្ប:ក៏មានតំលៃដូចគេដូចឯងដែរហេតុអីគាត់ជាមនុស្សសាធារណ: ហើយអ្នកទាំងអស់គ្នាថាគ្នាឆ្កួត ថាឡប់ , មីនេះ , មីនោះ មិនក្រែងមាត់ផងចឹង

- ការងារអ្វីក៏មានតំលៃដែរហេតុយើងមិនចេះអោយតំលៃគ្នាចឹង , សួរថាអ្នករស់អត់សិល្ប: បានអត់ ‼️

- ពាក្យថាសិល្បៈមានច្រើនបែប ច្រើនទំរង់ ទៅតាមបែបបទនីមួយៗ ដែលអាចកំសាន្តបាន ...

- រម្យទមពេកគេថាស្រែ អត់ទាន់សម័យ


- ឡូយឆាយពេកគេថាធ្វើខ្លួនទាក់ប្រុស

- សំញែងពេក ភ្លេចខ្លួនហាយសូ គេថាមានគេចញ្ចឹម

- បើយើងមិនប្ដូរស្តាយ គេថាយើងអត់ទាន់សម័យ មិនចេះអាប់ដេតដោយខ្លួនឯង មិនចេះមើលប្រទេសជិតខាងគេដើរដល់ណាហើយអញ្ចឹងបានសិល្បៈយើងមិនរីកចម្រើន...

តើអត្ថន័យនៃភាពស៊ិចសុីហ្នឹងមានន័យយ៉ាងម៉េចអោយពិតប្រាកដ? ហេតុអី្វបានជាការបង្ហាញភាព សុីចសុីរបស់ស្ត្រីបានត្រឹមតែ ជារូបភាព និងអំពើនៃការលក់ខ្លួន រកប្រុស ។ល។ តែប៉ុណ្ណោះអ៉ីចឹង?

បើទាំងអស់គ្នាឃើញតារាបរទេស រាំ ស្លៀកពាក់ sexy មួយៗសរសើរណាស់ គេធ្វើសមណាស់ គួរអោយស្រលាញ់ ហេតុអ្វីតារាគេមានសមត្ថភាពម៉េស ធ្វើអីក៏សមធ្វើអីក៏ល្អ... ហាហា ចុះទាំងអស់គ្នាមានដែរសរសើរតារាស្រុកយើងចឹងអត់ ឬក៏អ្វីក៏ដោយអោយតែតារាក្នុងស្រុកធ្វើ ត្រូវតែរងសំពាធ នៃការកំណត់ទាំងអស់នេះ? ពិតមែនឬ ដែលវប្បធម៌របស់យើងមិនមានភាព sexy? ពិតមែនឬ ដែលភាព sexy ជាអំពើទោស? ពិតមែនឬ?

ខ្ញុំគិតថា រឿងនេះ មានទំរង់ និងបែបបទផ្សេងៗគ្នា គួរណាស់គិតអោយបានជ្រៅ ច្រើនជាងរិះគន់ តាមតែចិត្តឯង! ​»។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

S 5879

101526492_2779765962153131_5858107011153002496_o

101115854_2779765742153153_6840671730340462592_o