ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងជាថ្មី ស្តីពីការពង្វាងចរាចរណ៍នៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រយៈពេល ៦០ថ្ងៃ គិតចាប់ពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ៨និង០០ នាទីព្រឹក តទៅ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដើម្បីឱ្យបងប្អុនប្រជាពលរដ្ឋបានដឹង និងបញ្ជៀសការកកស្ទះនានា។
ដោយការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ត្រូវបានដំណើរការជាយូរមកហើយ ហើយមកទល់ពេលនេះបានសាងសង់សម្រេចបាន ៤១% ហើយនៃគម្រោង ដែលតាមផែនការនឹងបញ្ចប់ការសាងសង់នៅចុង ឆ្នាំ២០២១ ខាងមុខនេះ ហើយក្នុងខណៈពេលនេះដំណើរការ ការដ្ឋានឈានដល់ដំណាក់កាលសាងសង់ភ្ជាប់ផ្លូវក្រោមដី ដែលផ្នែកសងខាង នៃផ្លូវក្រោមដីបានស្ថាបនារួច ហើយចាំបាច់ត្រូវបិទចរាចរ តភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង ដើម្បីសាងសង់ភ្ជាប់ផ្នែកកណ្ដាលនៃផ្លូវក្រោមដីនេះ ។
សូមអានសេចក្តីជូនដំណឹងមានដូចខាងក្រោម ៖