បទចម្រៀង รักติดไซเรน ( My Ambulance ) ដែលច្រៀងដោយ Ice Paris និង Pearwah ក្នុងរឿង My Ambulance ឬ បេះដូងវេទមន្ត ពិតជាមានភាពល្បីល្បាញខ្លាំងមែនទែន ដែលបទចម្រៀងដ៏ពិរោះរណ្តំមួយនេះ គឺបទចម្រៀងដែលអមក្នុងរឿង รักติดไซเรน ( My Ambulance ) ដែលទទួលបានគាំទ្រ និងជោគជ័យខ្ពស់។
ហើយថ្មីៗនេះផងដែរ បទចម្រៀង My Ambulance ត្រូវបានរៀបចំផលិតច្រៀងជាថ្មីសម្រាប់កម្មវិធី ONE LOVE ASIA ដែលជាកម្មវិធីសម្រាប់ស្វែងរកប្រាក់ចំណូលដល់អង្កការ UNICEF សម្រាប់់ជំនួយដល់កុមារ និងគ្រួសារដែលទទួលរងគ្រោះដោយសារតែវីរុស Covid-19 ដែលជាវីរុសរាលដាលជាសកលនាពេលបច្ចុប្បន្ននេះ។
គួរឱ្យដឹងផងដែរថា បទចម្រៀងមួយនេះត្រូវបានច្រៀងដោយ Ice Paris និង Pearwah ដែលច្រៀងម្តងមួយឃ្លាៗ ចំនួន ១០ភាសា ដែលជាភាសារបស់ប្រទេសអាស៊ានរួមមានដូចជា ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ព្រុយណេ ដារូសាលឹម វៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា (ខ្មែរ)យើងថែមទៀងផង។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖