ជនជាតិស្បែកខ្មៅ លោក George Floyd ដែលបានស្លាប់ដោយសារប៉ូលិសសង្កត់ ក ដល់ ស្លាប់ ដោយសារតែការរើសអើងជាតិសាសន៍ បានធ្វើឱ្យផ្ទុះការតវ៉ាជាខ្លាំងនៅតំបន់ជាច្រើននៅសហរដ្ឋអាមេរិច ដើម្បីរកយុត្តិធម៌ឱ្យជនរងគ្រោះស្បែកខ្មៅទាំងអស់។
យ៉ាងណាមិញអ្វីដែលកាន់តែភ្ញាក់ផ្អើលជាងការធ្វើបាតុកម្មទាមទារយុត្តិធម៌នោះ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា តាមការពិនិត្យសាក សព លោក George Floyd នោះ គេរកឃើញថាលោកមានផ្ទុកនូវវីរុស Covid-19 មុនស្លាប់ ដែលទំនងជាកើតមានរយៈពេលប៉ុន្មានអាទិត្យទៅហើយ តែសួតរបស់លោកនៅតែមានភាពប្រក្រតីដូចធម្មតា ប៉ុន្តែបេះដូងមានបញ្ហាខ្លះៗ។ តែទោះជាលោកមានបញ្ហាវីរុស Covid-19 ក៏វាមិនមែនជាមូលហេតុនៃការស្លាប់នោះឡើយ គឺលោកស្លាប់ដោយសារតែ ថប់ខ្យល់ដក ដង្ហើម ដោយការរងសម្ពាធនៃការសង្កត់ទៅលើ.ក និងខ្នងខ្លាំងពេក។
ដោយសារតែការរកឃើញនូវវីរុសនេះលើខ្លួនជនរងគ្រោះបែបនេះហើយ ប៉ូលិសទាំង៤រូប ដែលនៅក្នុងហេតុការណ៍ការស្លាប់របស់លោក George Floyd កំពុងតែត្រូវបានគេយកសំណាកទៅពិនិត្យរកវីរុស Covid-19 ហើយ ដែលលទ្ធផលនឹងចេញនៅពេលក្រោយ៕