ផ្ទុះករណីចាប់ ​រំលោភ នៅផ្ទះសំណាក់! ​តែការពិតទៅខាងស្រីប្រកាន់ប្រុសប្រកែកសោះ ព្រោះម្តាយតាមទាន់តាមរយៈ ​GPS

កាលពីម្សិលមិញនេះផ្ទុះការភ្ញាក់ផ្អើលពេញផ្ទះសំណាក់មួយកន្លែងនៅម្តុំបឹងកក់ ​ក្រោយបុរសម្នាក់ត្រូវបានគេប្តឹងពីបទជាប់ចោទរំ លោភ នៅក្នុងផ្ទះសំណាក់ ​ហើយករណីនេះធ្វើឱ្យផ្ទុះចម្ងល់ពេញបណ្តាញសង្គមថា ហេតុម់េចទៅជាករណី រំលោភ នៅឯផ្ទះសំណាក់ទៅវិញបើមិនមែនជាការព្រមព្រៀងគ្នា។

តែថ្ងៃនេះតាមការបង្ហើបពីសមត្ថកិច្ចបានឱ្យដឹងថា ​ការពិតទៅជាករណីណាត់គ្នាទុកជាមុនទេ ​តែត្រូវម្តាយខាងស្រីតាមទាន់ទើបប្តឹងពីករណីរំ លោភ​ សេព សន្ថវៈ តែម្តងទៅ ។

Retdf 3 640x373

ហេតុការណ៍មួយនេះបានកើតឡើងនាព្រឹក ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះសំណាក់​ម៉ូតូ ស្ថិត​នៅ​ផ្លូវ​លេខ​២៨៥ ស​ងា្ក​ត់​បឹង​កក់​១ ខណ្ឌទួលគោក ។ដោយបុរស​ជាប់ចោទជា​ជាងកាត់សក់​ម្នាក់ មានឈ្មោះ អ៊ុ​ក តុលា អាយុ​៣១​ឆាំ្ន ស្នាក់​នៅផ្ទះ​ជួល ក្រុម​៥ ភូមិ​ចុង​ខ្សាច់ ស​ងា្ក​ត់​ទួល​សងែ្ក​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ចំណែក​យុវតី​ជា​សិស្សសាលា មាន​អាយុ​១៧​ឆាំ្ន ស្នាក់​នៅ​ភូមិ​ជាមួយ​គ្នា ។


ដែលការពិតទៅជនជាប់ចោទ និងជនរងគ្រោះដែលជា​សិស្សសាលា​មិន​ទាន់​គ្រប់​អាយុ មាន​ទំនាក់ទំនង​ជាមួយគ្នាតាម​ហ្វេ​ស​ប៊ុ​ក ហើយក៏ណាត់គ្នា​ផឹកស៊ី​ស្រវឹង រួចនាំ​គ្នា​ទៅ​រួម​ ភេទ ​ក្នុងផ្ទះ​សំណាក់​បាន​សម្រេច ។ ​បុរស​ជា​ជាងកាត់សក់ បានប្រកែកហើយឱ្យដឹងថា ​មិន​បាន​បង្ខិតបង្ខំ​ចាប់ រំលោ ភ​ នាង​ទេ គឺ​ពួក​គេ​បាន​ស្រឡាញ់​គ្នា ហើយ​នាំ​គ្នា​ទៅ​ដេក​ផ្ទះសំណាក់ ដោយពួក​គេ​ទាំង​២​នាក់ បាន​ស្រឡាញ់​គ្នា រយៈពេល​ប្រមាណ​១​ខែ​មក​ហើយ តាម​មរយៈ​ហ្វេ​ស​ប៊ុ​ក ។ ហើយនៅ​យប់​នោះ បន្ទាប់​ពី​ផឹក ខ្លួន​ក៏​បាន​ប្រាប់​ថា ជូន​ទៅ​ផ្ទះ តែ​នាង​មិន​ទៅ ថា​ទៅ​ក្រៅ ក៏​បាន​នាំ​គ្នា ទៅ​ដេក​ផ្ទះសំណាក់​តែ​ម្តង ។

Retdf (2)

តែបើ​តាម​ក្មេង​ស្រី​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា នៅ​យប់​នោះ បន្ទាប់​ពី​ផឹក​ស្រវឹង​នាង​វង្វេង​បាត់ស្មារតី ពុំ​បានដឹង​ខ្លួន​ថា គេ​ដឹក​ចូល​ផ្ទះសំណាក់​នោះ​ទេ ស្រាប់តែ​ដឹងខ្លួន​ឡើង ឃើញ​ខ្លួន ប្រាណ ​នាង​ដោះ​អស់​ខោអាវ ។

គួរឱ្យដឹងផងដែរថា  ការរកឃើញបែកការណ៍ករណីនេះ  ដោយសារតែម្តាយខាងស្រីរងគ្រោះបានបាត់កូន  ក៏បានតាមដានតាម​រយៈ​ប្រព័ន្ធ GPS ក្នុង​ទូរស័ព្ទ​ដៃ ហើយតាម​រក​ឃើញ និង​ឃាត់ខ្លួន​បុរស​នោះ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​១ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ដោយ​ចោទប្រកាន់​បុរស​នោះ រួម​ភេទ​ជាមួយ​អនីតិជន ៕