ចេក និងទឹកឃ្មុំ ​រូបមន្តដូនតារបស់ជនជាតិចិន ​ដែលធ្វើឱ្យស្រីៗចិនមុខស​ ម៉ដ្ឋខៃ ​អត់មុនបែបនេះ

គ្រីមលាបមុខពី ផ្លែចេក និងទឹកឃ្មុំ  ត្រូវគេដឹងថាអាចមានប្រសិទ្ធភាពអស្ចារ្យមិនចាញ់វិធីធម្មជាតិដទៃទេ ​ឯការអនុវត្តក៏ងាយស្រួលដែរ ​ដោយវីតាមីន និងសារធាតុរ៉ែសំខាន់ៗនៅក្នុងគ្រីមមួយនេះវាអាចជួយផ្ទៃមុខបានច្រើនផងដែររួមមាន៖

- ធ្វើឱ្យស្បែកមុខស្អាត ស្រស់ថ្លា មានជីវិតជីវ៉ា

- មានសារធាតុខូឡាជែនជំនួយស្បែកមុខ រួមទាំងប្រឆាំង និងការពារការរលាកស្បែកមុខ

- អាចប្រឆាំង និងព្យាបាលបញ្ហាស្បែកមុខបណ្តាលមកពីពន្លឺថ្ងៃ UV

- មានប្រសិទ្ធភាពការពារ បង្ការ ព្យាបាល និងកាត់បន្ថយស្នាមជ្រីវជ្រួញបានល្អ

- ប្រឆាំងនឹងមេរោគ បាក់តេរីដែលមានលើស្បែកមុខ រួមទាំងផ្តល់សំណើមឱ្យស្បែកនៅតែ ទន់ និងរលោងស្អាត។

Banana Face Pack Collage

ដូច្នេះមកតាមដានការអនុវត្ត វិធីធ្វើគ្រីមមួយមុខនេះបន្តទៀតជាមួយគ្នា៖

គ្រឿងផ្សំរួមមាន៖

- ចេកទុំ ១ទៅ ២ផ្លែ (ចេកអីក៏បាន)

Bananas Chopped Up In A Bowl

- ទឹកឃ្មុំ

12966262 0 Image A 4_1556731536263


 

ការអនុវត្ត

- កាត់ផ្លែចេកជាដុំៗ រួចកិន ឬក្រឡុកឱ្យវាហ្មត់ស្មើសាច់ល្អ

- បន្ទាប់មក យកល្បាយចេកហ្មត់នេះ លាយជាមួយនឹងទឹកឃ្មុំ ប្រមាណជា ៥ ទៅ ៦ស្លាបព្រាបាយ កូរវាចូលគ្នាធ្វើយ៉ាងណាឱ្យស្មើរសាច់ល្អ តែក៏អាចបន្ថែមទឹកស្អាតបន្តិច ដើម្បីកុំឱ្យល្បាយគ្រីមនេះគោកខ្លាំងពេក។

- ជាចុងក្រោយ ច្រកគ្រីមនេះទុកក្នុងដប ឬក្រឡបិទមាត់ជិត ហើយរក្សាទុកក្នុងទូទឹកកក សម្រាប់ប្រើប្រាស់ពេលក្រោយ។

Banana Face Pack

វិធីប្រើប្រាស់

- អ្នកអាចប្រើប្រាស់គ្រីមនេះបាន នៅពេលយប់ តែប្រើត្រឹមតែមួយសប្តាហ៍ ២ទៅ៣ដងបានហើយ។

- ជាដំបូង អ្នកត្រូវលុបលាងមុខ និងសម្អាតខ្លួនប្រាណឱ្យស្អាត ព្រោះគ្រីមមួយនេះ ចង់ប្រើជាមួយផ្ទៃមុខក៏បាន ប្រើលើស្បែករាងកាយក៏បានដែរ។

- បន្ទាប់មក យកគ្រីមមួយនេះ មកលាបឱ្យសព្វផ្ទៃមុខ ឬកន្លែងណាផ្សេងនៃរាងកាយក៏បាន

-

ទុកចោលឱ្យវាជ្រាបលើស្បែក ត្រឹមតែ ២០នាទីបានហើយ ចាំលាងចេញជាមួយនឹងទឹកត្រជាក់ជាការស្រេច។

- ប្រើប្រាស់គ្រីមមួយនេះ ជាប្រចាំតែប៉ុន្មានសប្តាហ៍ស្បែកមុខ ឬដងខ្លួនប្រាកជាស្អាត ក្មេងជាងជ័យ ថែមទាំងបាត់ស្នាមជ្រួញផងដែរ៕

Banana_Face_Mask_1200x628 Facebook