អណាចក្រខ្មែរ ធ្លាប់ជាជាតិសាសន៍ដែលកកើតលើទឹកដីសុវណ្ណភូមិនេះ អស់រយះពេល ៦០០០ ពាន់ឆ្នាំមកហើយ ហើយរដ្ឋដំបូងដែលកកើតមុនគេ គឺ សម័យ នគរគោកធ្លក ឬ តាមឯកសារចិន គឺ ហ្វូនណន (Funan) ។ ក្នុងសតវត្សន៍ទី ៩ រដ្ឋកម្ពុជា ធ្លាប់ជារាជាណាចក្រ ដែលលិចធ្លោ និងមានអំណាចបំផុត ដែលគ្រប់គ្រងដែនដីពេញ ឥណ្ឌូចិន និងលាតសន្ធឹងទៅដល់ព្រុំដែនប្រទេសចិន ។ អាណាចក្រ ខ្មែរ ឬ ហ្វូនណន (Funan) បានចម្រើនកេរ្តិ៍ឈ្មោះល្បី ចេញពីទីក្រុងកំណើតដ៏ស្ដុកស្ដម្ភ និងប្រកបដោយឥទ្ធិពលនៅអូរកែវ (វៀតណាមសម័យឥឡូវនេះ) ដែលបានគេស្គាល់នៅចក្រភពរ៉ូមថាជាខត្តិករៈ មានន័យថាទីក្រុងដ៏ល្បីល្បាញ។ ទំនាក់ទំនងជាមួយចក្រភពរ៉ូមដ៏ឆ្ងាយត្រូវបានបង្ហាញឱ្យឃើញ ជាក់ស្ដែងតាមរយៈ កាក់របស់ចក្រភពរ៉ូមដ៏ច្រើនត្រូវបានគេរកឃើញនៅស្ថានីយ៍បុរាណវត្ថុដែលចុះកាលបរិច្ឆេទពីសតវត្សទី២ និង ទី៣។ យ៉ាងណាក៏ដោយការដោះដូរពាណិជ្ជកម្មក្រៅប្រទេសភាគច្រើន របស់អាណាចក្រវ្នំគឺត្រូវបន្តកាន់តែជិតស្និទ រហូតទៅដល់ស្រុកឥណ្ឌា ជាពិសេសតំបន់បេងកាល់ឥណ្ឌា។ ការដោះដូរពាណិជ្ជកម្មជាមួយឥណ្ឌាបានផ្ដើមល្អមុនឆ្នាំ ៥០០ មគ (ពីមុនការប្រើប្រាស់ជាសកលនៃភាសាសំស្ក្រឹតដែលជាភាសាមួយក្នុងប្រទេសឥណ្ឌា) ។ រួមជាមួយពាណិជ្ជកម្ម ឥណ្ឌាបាននាំមកនូវឥណ្ឌូបនីយកម្មចូលក្នុងវប្បធម៌នគរវ្នំ និង សាសនាព្រហ្មញ្ញ។ នគរវ្នំ និង សង្គមជាច្រើនបន្តពីនគរវ្នំ បានកាន់កាប់ប៉ែកនៃអាស៊ីអាគ្នេយ៍មួយនេះ ហើយបានផ្ទុកផ្ដាក់ព្រហ្មញ្ញសាសនាជាសាសនាធំអស់រយៈពេលប្រហែលជាង ៩០០ ឆ្នាំ។ លក្ខណៈពិសេសខាងវប្បធម៌និងទំនៀមទម្លាប់ព្រហ្មញ្ញសាសនាបានបន្តគង់វង្សក្នុងសង្គមខ្មែរមកទល់ពេលសព្វថ្ងៃនេះនៅឡើយ។
ដំណើររឿងនៃការកកើតនគរគោកធ្លក ឬហ៊្វូណន ត្រូវបានគេដំណាលជាលក្ខណៈរឿងព្រេង និងមានកត់ត្រាទុកក្នុងសិលាចារឹកនិងក្នុងកំណត់ហេតុ នៃប្រវត្តិសាស្ត្រចិន តាមដំណើររឿងព្រេង នៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរ ការកកើតនៃនគរគោកធ្លក ចាប់ផ្តើមពីអាពាហ៍ពិពាហ៍ រវាងព្រះថោង ដែលជាក្សត្រមកពីឥណ្ឌា និងនាងនាគ ដែលជាម្ចាស់នៃដែនដី សុវណ្ណភូមិ ។ ក៏ប៉ុន្តែ នៅក្នុងសិលាចារឹកជាភាសាសំស្ក្រឹត គេបានរកឃើញនូវកំណត់ត្រាអំពីដំណើររឿង នៃអាពាហ៍ពិពាហ៍ រវាងម្ចាស់ស្រុក គឺព្រះនាងសោមា ជាមួយនឹងព្រាហ្មណ៍ម្នាក់ឈ្មោះ កោណ្ឌញ្ញ ដែលធ្វើដំណើរតាមទូក មកពីទិសខាងត្បូង (អាចមកពីកោះជ្វា ឬស៊ូម៉ាត្រា)។ ចំណែកឯកសារចិនវិញមានកត់ត្រា អំពីអាពាហ៍ពិពាហ៍រវាងព្រះបាទហ៊ុនទៀន និងព្រះនាងលីវយី។
ប្រវត្តិវិទូជាច្រើនបានយល់ឃើញដូចគ្នាថា ដំណើររឿងទាំង៣ខាងលើនេះ គឺជារឿងតែមួយ គ្រាន់តែមានការកត់ត្រាឈ្មោះខុសៗគ្។ ក៏ប៉ុន្តែ អ្នកខ្លះទៀត យល់ថា រឿងនេះអាចជាដំណើររឿង ផ្សេងគ្នា ដែលកើតឡើងនៅក្នុងទឹកដីខ្មែរដូចគ្នា ប៉ុន្តែ ក្នុងខុសពេលវេលានឹងគ្នា ។ នគរហ៊្វូណនមានរាជធានីនៅម្តុំ បាភ្នំ (ខេត្តព្រៃវែងបច្ចុប្បន្ន) ហើយមានវប្បធម៌លាយចម្រុះគ្នា រវាងវប្បធម៌របស់ជនជាតិខ្មែរដើម និងវប្បធម៌ទទួលឥទ្ធិពលពីឥណ្ឌា។ សាសនាក៏ដូចគ្នាដែរ។ ប្រជារាស្រ្តនៃហ៊្វូណនគោរពតាមជំនឿសាសនាដើមរបស់ខ្លួនផង ដែលគេហៅថា សាសនាអ្នកតា និងតាមជំនឿសាសនាពីឥណ្ឌាផង គឺដំបូងព្រហ្មញ្ញសាសនា និងបន្ទាប់មកទៀតពុទ្ធសាសនា។
ក្នុងសម័យ ២៤៥–២៥០ គ.ស ឥស្សរជននៃព្រះរាជាណាចក្រចិន នៃនគរអ៊ូបានធ្វើទស្សនកិច្ចនៅទីក្រុងហ្វូនណន បេសកជន ដែលមានឈ្មោះថា កាងថៃ និង ជូយីង បានចងក្រង ពីវប្បធម៌ ហ្វូណននាសម័យនោះ ហើយពាណិជ្ជកម្មជាមួយ ចិន ក៏បានចាប់ផ្តើមក្រោយការចាប់កំណើ តដ៏អស្ចារ្យនៃ រាជវង្សហាន នៅសតវត្សទី ២ មុនគ្រឹស្កសករាជ ហើយដើម្បីឲ្យការដឹកជញ្ជូនកាន់តែលឿនទៀតនោះ ចិន និងខ្មែរ សម័យនោះ បានបង្កើនការដឹកជញ្ជូនតាមផ្លូវទឹក និងបានចែងច្បាប់ស្តីពីការ "គ្របគ្រងច្រកដឹកជញ្ជូនតាមផ្លូវទឹក" និងបានបង្កើតជា "មជ្ឈមណ្ឌលសេដ្ឋកិច្ចនិងរដ្ឋបាល" ដែលនោះក៏ជាច្រកពាណិជ្ជកម្មរវាងបណ្តាញពាណិជ្ជកម្មមហាសមុទ្រឥណ្ឌា និងចិនដែលគេស្គាល់ថាជាផ្លូវសូត្រសមុទ្រ ។ ច្រកពាណិជ្ជកម្មនេះដែរ ក៏ជាច្រកផ្លូវសូត្រសមុទ្រដ៏សំខាន់ដែលតភ្ជាប់តំបន់ អាសុី និង អាណាចក្ររ៉ូម ។
ហ្វូណនត្រូវបានផ្សារភ្ជាប់ជាមួយនឹងទេវកថាដូចជារឿងព្រេងកាតាហ្គ្រារ៉ានិងរឿងព្រេងស្ថាបនិកខ្មែរដែលក្នុងនោះមានព្រាហ្មណ៍ឥណ្ឌាឬព្រះអង្គម្ចាស់មួយអង្គព្រះនាមព្រះថោងជាភាសាខ្មែរកោឌិនយ៉ាជាភាសាសំស្ក្រឹតនិងហ៊ុន - ទៀនក្នុងកំណត់ត្រាចិនរៀបការជាមួយអ្នកគ្រប់គ្រងស្រុកដែលជាព្រះនាងឈ្មោះណាហ្គី សូម៉ា (លីវ - យក្នុងកំណត់ត្រាចិន) ដូច្នេះបង្កើតរាជវង្សានុវង្សខ្មែរដំបូង។ ការជជែកវែកញែករបស់ពួកអ្នកប្រាជ្ញថាតើការនិទានរឿងនេះមានអត្ថន័យជ្រៅប៉ុនណានៅក្នុងព្រឹត្តិការណ៍ជាក់ស្តែងនិងនៅលើប្រភពដើមនិងឋានៈរបស់ Kaundinya ។ឯកសារចិនមួយដែលបានឆ្លងកាត់ការផ្លាស់ប្តូរ ៤ និងសិលាចារឹកអេហ្ស៊ីបនាសតវត្សរ៍ទី ៣ នៃចាម្ប៉ាគឺជាប្រភពសហសម័យ។ អ្នកប្រាជ្ញខ្លះចាត់ទុកថារឿងនេះគ្រាន់តែជាការប្រៀបធៀបមួយសម្រាប់ជំនឿរបស់ហិណ្ឌូនិងពុទ្ធសាសនាទៅក្នុងវិស័យបុរាណវិទ្យានិងវប្បធម៌ក្នុងតំបន់បុរាណ ចំណែកឯប្រវត្តិវិទូខ្លះបានបដិសេធរឿងនេះតាមកាលប្បវត្តិ។
តាមពិត ហ៊្វូណនគឺជាអាណាចក្រមួយ ដែលមាននគរច្រើនជាចំណុះ នគរទាំងនេះគ្រប់គ្រងដោយក្សត្រផ្សេងគ្នា មានឯករាជដាច់ចេញពីគ្នា ហើយពេលខ្លះ ថែមទាំងធ្វើសង្រ្គាមរវាងគ្នាទៀតផង គឺដូចជា សង្រ្គាមរវាងស្តេចត្រាញ់ នៅតំបន់អឺរ៉ុប ក្នុងយុគសម័យកណ្តាល ក្រោយការដួលរលំនៃចក្រភពរ៉ូមដូច្នោះដែរ។
នៅក្នុងអាណាចក្រហ៊្វូណន គេឃើញមាននគរពីរ ដែលមានការប្រកួតប្រជែងគ្នាខ្លាំងជាងគេ គឺមួយមានរាជធានីនៅវយធបុរៈ (នៅត្រង់ព្រៃកប្បាសបច្ចុប្បន្ន) និងមួយទៀត មានរាជធានីនៅសម្ភុបុរៈ (ត្រង់ស្រុកសម្បូរ ខេត្តក្រចេះបច្ចុប្បន្ន)។
នៅសតវត្សរ៍ទី៥ នគរវយធបុរៈបានវាយដណ្តើមកាន់កាប់សម្ភុបុរៈ ហើយបញ្ចូលគ្នាបង្កើតទៅជានគរធំមួយ ដែលមានអំណាចយ៉ាងខ្លាំង រហូតក្រោយមកទៀត ឈានទៅដណ្តើមកាន់កាប់ដែនដីនៃនគរហ៊្វូណនទាំងមូល។ នគរហ៊្វូណនត្រូវដួលរលំ ហើយជំនួសមកវិញ ដោយនគរថ្មីមួយទៀត ដែលនៅក្នុងឯកសារចិនដាក់ឈ្មោះឲ្យថា “ចេនឡា” ហើយដែលក្រោយមកបានក្លាយទៅជាអាណាចក្រខ្មែរ។
នៅសតវត្សរ៍ទី៧ ក្រោយការចូលទីវង្គតរបស់ព្រះបាទជ័យវរ្ម័នទី១ រាជាណាចក្រកម្ពុជា ដែលចិនហៅថា ចេនឡា ត្រូវបានបំបែកជានគរពីរ ដូចកាលពីសម័យហ៊្វូណនវិញ គឺនគរវយធបុរៈ ដែលចិនហៅថា “ចេនឡាទឹក” និងនគរសម្ភុបុរៈ ដែលចិនហៅថា “ចេនឡាគោក”។ ចេនឡាទឹកមានទឹកដីនៅត្រង់ម្តុំកម្ពុជាក្រោមសព្វថ្ងៃ ចំណែកឯចេនឡាគោក មានទឹកដីនៅត្រង់ម្តុំប្រទេសកម្ពុជាសព្វថ្ងៃ ហើយលាតសន្ធឹងដល់ជួរភ្នំដងរែក។ ក៏ប៉ុន្តែ ការបែងចែកនគរចេនឡាជាពីរនៅពេលនោះ ប្រហែលជាធ្វើឡើង គ្រាន់តែដើម្បីចែកគ្នាគ្រប់គ្រងតែប៉ុណ្ណោះ។ ចេនឡាទាំងពីរ មិនមែនជាសត្រូវនឹងគ្នា ដូចជាកាលពីនគរវយធបុរៈ និងសម្ភុបុរៈ កាលពីនៅក្នុងសម័យកាលនគរហ៊្វូណននោះទេ។
រហូតដល់ដើមសតវត្សរ៍ទី៩ ចេនឡាទាំងពីរក៏បានបង្រួបបង្រួមគ្នាជានគរតែមួយឡើងវិញ ក្រោមការដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី២ ដែលបានឡើងគ្រងរាជ្យ នៅឆ្នាំ៨០២។ ថ្វីដ្បិតតែនៅក្នុងប្រវត្តិសាស្រ្ត ព្រះបាទជ័យវរ្ម័នទី២មិនសូវមានកិត្តិនាមល្បី ដូចជា ព្រះបាទជ័យវរ្ម័នទី៧ ក៏ប៉ុន្តែ ព្រះអង្គត្រូវបានអ្នកប្រវត្តិសាស្រ្តចាត់ទុកថាជាក្សត្រដំបូងបង្អស់ ដែលបានស្ថាបនាអាណាចក្រខ្មែររួបរួមគ្នាមួយ ដែលក្រោយមកទៀត បានស្គាល់នូវភាពរុងរឿងបំផុតក្នុងប្រវត្តិសាស្រ្តខ្មែរ។ ឆ្នាំ៨០២ ដែលព្រះបាទជ័យវរ្ម័នទី២ ឡើងគ្រងរាជ្យ ត្រូវបានអ្នកប្រវត្តិសាស្រ្តទូទៅកំណត់ថាជាចំណុចចាប់ផ្តើមនៃសម័យអង្គរ ដែលជាសម័យកាលដ៏រុងរឿងបំផុតនៃអាណាចក្រខ្មែរ។
ក្នុងរយៈពេលប្រមាណជាជាង ៦០០ឆ្នាំ ចាប់តាំងពីដើមសតវត្សរ៍ទី៩ រហូតដល់ពាក់កណ្តាលសតវត្សរ៍ទី១៥ អាណាចក្រខ្មែរបានស្គាល់នូវភាពរុងរឿង ក្នុងឋានៈជាមហាអំណាច នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងអំឡុងពេលនោះ អាណាចក្រខ្មែរបានគ្រប់គ្រងទឹកដីដ៏ធំ ដែលគ្របដណ្តប់លើទឹកដីកម្ពុជា ថៃ ឡាវ និងប៉ែកខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្ន។ ព្រំដែននៃអាណាចក្រខ្មែរលាតសន្ធឹងរហូតទៅដល់ប្រទេសចិន នៅប៉ែកខាងជើង ភូមា នៅប៉ែកខាងលិច ម៉ាឡេស៊ី នៅប៉ែកខាងត្បូង និងនគរចម្ប៉ា នៅខាងកើត។
នៅក្នុងកំណត់ត្រារបស់ពួកអារ៉ាប់ នៅចន្លោះពីសតវត្សរ៍ទី៩ និងសតវត្សរ៍ទី១០ គេឃើញថា កាលណានិយាយពីតំបន់អឺរ៉ុប ពួកអារ៉ាប់តែងតែលើកឡើងពីការធ្លាក់ដុនដាប ក្នុងយុគខ្មៅងងឹត ក៏ប៉ុន្តែ ពួកអារ៉ាប់បានចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ថាស្ថិតក្នុងតំបន់ដែលមានភាពរុងរឿងបំផុត នៅលើពិភពលោក នៅក្នុងអំឡុងពេលនោះ។
ក៏ប៉ុន្តែ ជម្លោះផ្ទៃក្នុង ជាពិសេស ជម្លោះដណ្តើមរាជ្យបល្ល័ង្ក បូករួមជាមួយនឹងការឈ្លានពានពីប្រទេសជិតខាង បានធ្វើឲ្យអាណាចក្រខ្មែរត្រូវធ្លាក់ចុះខ្សោយជាបន្តបន្ទាប់ ហើយទឹកដីកាន់តែរួញតូច។
ជាទូទៅ អ្នកប្រវត្តិសាស្រ្តបានកំណត់ថា សម័យកាលរុងរឿងនៃអាណាចក្រខ្មែរបានចាប់ផ្តើមពីឆ្នាំ៨០២ ជាមួយនឹងការឡើងគ្រងរាជ្យនៃព្រះបាទជ័យវរ្ម័នទី២ និងបញ្ចប់នៅត្រឹមឆ្នាំ១៤៣១ នៅពេលដែលព្រះបាទស្រីសុរិយោពណ៌ (ឬចៅពញាយ៉ាត) សម្រេចចិត្តបោះបង់រាជធានីអង្គរចោល ហើយទៅតាំងរាជធានីនៅស្រីសន្ធរ និងបន្ទាប់មកនៅភ្នំពេញវិញ ដើម្បីគេចចេញពីការឈ្លានពានរបស់កងទ័ពសៀម៕
រៀបរៀងដោយ ស្តេចផារាអង់