ជារឿងមួយដ៏គួរឱ្យមោទកភាពបំផុតសម្រាប់ប្រទេសកម្ពុជា ដោយថ្មីៗនេះកូនខ្មែរ២រូប បានបញ្ចេញស្នាដៃរចនាថ្មីលើម៉ាករថយន្តប្រណីត និងល្បីទូទាំងពិភពលោក BMW រហូតទទួលបានជ្រើសរើសជាប់ជាស្នាដៃគំរូលើគ្រប់ទស្សនាវដ្តីរថយន្ត BMW Car ផ្ទាល់តែម្តង។
នេះតាមយោងរយៈគណនីហ្វេសប៊ុកផេករបស់ Lisa Mam- លីសា ម៉ម ផ្ទាល់បានឱ្យដឹងថា៖ « 🇰🇭🇰🇭សប្បាយចិត្ត 😃ហេីយមានមោទនភាពណាស់ 😆 រថយន្តល្បីល្បាញម៉ាក BMW ដែលខ្ញុំ និង បង Peap tarr បានរចនាដេីម្បីចូលរួមការតាំងពិព័រណ៍រថយន្ត BMW នៅប្រទេសថៃ ប៉ុន្មានខែមុន ឥឡូវនេះត្រូវបានជ្រេីសរេីស ដាក់នៅលេីគំរបមុខ ទស្សនាវដ្ដី BMW Car ហេីយ 🙏😆 កិត្តិយស និង ស្នាដៃមួយនេះ ខ្ញុំនឹងចងចាំជានិច្ច ❤🙏❤ សូមអរគុណ🤗🤩😍 »។
នេះពិតជាមោទកភាពរបស់ប្រទេសកម្ពុជាមែន ដែលកូនខ្មែរមានសមត្ថភាពត្រូវបានបង្ហាញឱ្យពិភពលោកបានឃើញពោរពេញដោយកិត្តិយសបែបនេះ ។ ដោយកញ្ញា Lisa Mam ក៏ត្រូវបានគេស្គាល់ថាជាយុវតីដែលមានស្នាដៃគូគំនូរ Doodle ជាច្រើនលើបណ្តាញសង្គមហ្វេសប៊ុកដ៏ល្បីល្បាញមួយរូបផងដែរ។
អ្នកអាចទស្សនាស្នាដៃគំនូរបស់កញ្ញា LIsa Mam ជាច្រើនទៀតក្នុងគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់កញ្ញា៖ Lisa Mam- លីសា ម៉ម