ពិតទេ ​ផ្ទុះបាតុកម្មមុខស្ថានទូតខ្មែរក្នុងប្រទេសថៃ ​ក្រោយការបាត់ខ្លួនសកម្មជនអាវក្រហមនៅប្រទេសកម្ពុជា? (មានវីដេអូ)

នាថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ ប្រមាណជាម៉ោង ​២រសៀល មានសកម្មជនអាវក្រហមថៃបានផ្ទុះការតវ៉ានៅមុខស្ថានទូតខ្មែរក្នុងទីក្រុងបាងកកប្រទេសថៃ ​ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសារព័ត៌មានប្រទេសថៃ។

Photo_2020 06 08_16 48 14

Photo_2020 06 08_16 48 10

បើយោងតាមប្រភពមិនផ្លូវការបានឱ្យដឹងថា បុរសជនជាតិថៃម្នាក់ ដែលជាសកម្មជននយោបាយខាងភាគីអាវក្រហម ត្រូវបានគេចាប់ជំរិតនៅក្នុងប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ហើយពេលនេះត្រូវបានគេសង្ស័យថាបានស្លាប់បាត់បង់ជីវិតហើយ ។

យ៉ាងណាមិញ វាជាការលើកឡើងរបស់សារពត៌មានមួយចំនួននៅប្រទេសថៃ និងសកម្មជនថៃមួយចំនួន តែមិនទាន់មានប្រភពច្បាស់លាស់នៅឡើយទេ ពិសេសគឺមិនទាន់មានពត៌មានលំអិតអំពីការស្លាប់ និងមិនទាន់ឃើញសាកសពរបស់ជនរងគ្រោះឡើយ តែសកម្មជននយោបាយ និងក្រុមនិសិត្សថៃជឿថាបុរសរូបនេះប្រហែលជាស្លាប់ហើយ ដោយសារគេសំអាងលើករណីសកម្មជនមួយចំនួនទៀតដែលត្រូវបានគេចាប់ ហើយបាត់ខ្លួនរហូត ហើយពេលខ្លះក៏ប្រទះឃើញសាកសពនៅតាមទន្លេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖


Photo_2020 06 08_16 48 11

Photo_2020 06 08_16 48 12

Photo_2020 06 08_16 48 10

103422144_3365473326796000_8855835563941230341_o