រំភើបចិត្តស្ទើរហោះ! ​2NE1 គ្រោងនឹងត្រលប់មកសម្តែងជុំគ្នាម្តងទៀត ក្នុងពេលឆាប់ៗនេះ

អ្នកណាៗក៏ស្គាល់ ​2NE1  ដែរ ​ថាជាក្រុមតារាចម្រៀងល្បីប្រចាំប្រទេសកូរ៉េខាងត្បូង ​មានភាពល្បីល្បាញទូទាំងប្រទេសកូរ៉េ ពិសេសបាននាំពិភពលោកឱ្យស្គាល់វិស័យ ​K-Pop  កូរ៉េ។

យ៉ាងណាមិញ ​ដោយសារតែមានបញ្ហាពីម្ចាស់ផលិតកម្ម ​2NE1  ត្រូវបានធ្វើទុក្ខបុកម្នេញ ថែមទាំងប្រកាសរំសាយកាលពី ៤ឆ្នាំមុន ក្រោមការសោកស្តាយពីសមីក្រុមផ្ទាល់ និងអ្នកគាំទ្រ ​Blackjack  ដែលមានភាពមិនអស់ចិត្តជាខ្លាំងចំពោះការបំបែកដោយមិនមានភាពយុត្តិធម៌បែបនេះ។

6f7906533b1793ae65f230febc0d4507

តែអាចថាជាដំណឹងដ៏ល្អមួយ ​រយៈពេលប៉ុន្មានឆ្នាំ ​កុងត្រារបស់សមាជិក ​2NE1  បានផុតជាបន្តបន្ទាប់ ​ហើយសមាជិកផ្សេងៗក៏មានការងាររៀងៗខ្លួនពោរពេញដោយសេរីភាព ​ហើយការវិលត្រលប់របស់  2NE1  នៅតែជាក្តីស្រមៃរបស់អ្នកគាំទ្រគ្រប់គ្នា។ ​ហើយពិតជាភ្ញាក់ផ្អើលណាស់ ​ក្រោយ ​Minzy  សមាជិកកូនពៅរបស់អតីត ​2NE1  បានបង្ហើបថា ​2NE1  នឹងសម្តែងរួមគ្នាឆាប់ៗនេះហើយ។

នេះបើតាមប្រភពពីផេក ​2NE1  កម្ពុជា បានឱ្យដឹងថា ៖ « [ក្តៅៗ] បកប្រែ MINZY និយាយក្នុងស្ថានីយន៍វិទ្យុថ្ងៃនេះ:

MINZY: “ពួកយេីងជា 2NE1 គ្រោងនឹងជួបគ្នាឆាប់ៗនេះ ជាពិសេសចង់ ត្រលប់មកសម្តែងជាមួយគ្នាវិញ 4 នាក់ជា 2NE1, បងស្រី CL គាត់និយាយថាចង់អោយពួកយេីងជុំគ្នាឆាប់ៗមុននឹងចាស់ៗអស់ ខ្ញុំវិញគ្រោងនឹងបង្កេីតផលិតកម្មផ្ទាល់ខ្លួន ជាមួយការជួយពីលោកប៉ា សុបន្តិខ្ញុំគឺចង់បណ្តុះបណ្តាលសិស្សប្អូនជំនាន់ក្រោយ”

ព្រះអេីយ នរណាចង់អោយ 2NE1 ជុំគ្នាខ្លះ? ត្រៀមខ្លួនរួចរាល់នៅ? ❤️👑 » ។

S 778


ពិតជារំភើប និងភ្ញាក់ផ្អើល ស្ទើរទប់ចិត្តមិនបាន ​ដែលតារាស្រីល្បីឈ្មោះ ​2NE1  អាចជួបជុំគ្នា និងឡើងសម្តែងម្តងទៀត ហើយវេលាដែលអ្នកគាំទ្ររង់ចាំក៏បានមកដល់តាមក្តីប្រាថ្នាមែន។ ​ទោះយ៉ាងណាការសម្តែងជាផ្លូវការមិនទាន់បង្ហើបឱ្យដឹងនោះទេ  តែយើងនឹងរង់ចាំព័ត៌មានជាបន្តបន្ទាប់នូវការវិលត្រលប់ដ៏ពិសេសនេះនាពេលក្រោយ៕

ប្រភព៖ 2NE1  កម្ពុជា

Wp 1459951929221

102261449_916372702160745_4359127591042151147_o

1353719400 658 2ne1iamthebestbyjbeom D51duv9large