ផ្អើល! ប្រជាពលរដ្ឋលើកគ្នាទៅជីករ៉ែមាសនៅភ្នំមួយនៃខេត្តព្រះសីហនុ ​ព្រោះដុំនោះទៅមានពន្លឺផ្លេកៗ

នា ព្រឹកថ្ងៃសៅរិ៍ទី ​១៣ ​ខែមិថុនា នេះ ​នៅខេត្តព្រះសីហនុ ​មានព័ត៌មានមួយបង្ហើបថា  ប្រជាជននៅក្នុងស្រុកព្រៃនប់  ស្រាប់តែផ្អើលបន្តគ្នា  នាំគ្នាទៅជីកដុំថ្មម្យ៉ាងដែលជឿថាជារ៉ែមាសមានតម្លៃ ​ធ្វើឱ្យកាន់តែផ្ទុះផ្អើលបន្តៗគ្នា។

102612362_731501237626315_6143398626283002720_n

102667964_731501190959653_7516319569774961420_n

តាមប្រភពពី វណ្ណា ព័ត៌មានតាកែវ បានឱ្យដឹងថា៖

«ពលរដ្ឋផ្អើលនាំគ្នាទៅជីករ៉ែមាស នៅភ្នំមួយនៃខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ប្រជាពលរដ្ឋជាច្រើនបានមកជីកយករ៉ែមាស នៅចំណុចជើងភ្នំមួយកន្លែង ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


ជុំវិញបញ្ហាខាងលើ មិនទាន់មានប្រជាពលរដ្ឋណាម្នាក់ អះអាងថាជារ៉ែមាសពិតប្រាកដនោះដែរ នេះគ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះ ព្រោះមើលដុំនោះទៅមានពន្លឺផ្លែកៗ ក៏ពួកគាត់សន្និដ្ឋានថាជារ៉ែមាស តៗគ្នាទៅ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះបាន ផ្អើលឆោឡោ តាំងពីព្រឹកមកម្លេះ ហើយរហូតមកដល់រសៀលនេះ ប្រជាពលរដ្ឋខ្លះក៏ទៅផ្ទះរៀងៗខ្លួន រីឯខ្លះទៀតនៅតែបន្តជីករកដ៏ដែល » ៕

104214190_731501480959624_1984695561680796074_n

104138260_731501400959632_1535869990654990806_n

102754332_731501357626303_3735161057777777228_n

103651791_731501167626322_2939778609286366489_n