កាលពីពាក់កណ្តាលឆ្នាំ ២០១៩ រដ្ឋបាលសាលាក្រុងភ្នំពេញ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៃការរចនាគម្រោងស្ពានអាកាស២កន្លែង ដលជាស្នាដៃ Design កូនខ្មែរ និងមានលក្ខណៈខ្មែរដូចជាផ្កាចន្ទន៍ធ្វើឱ្យមហាជនមានការគាំទ្រជាខ្លាំងនូវគម្រោងរចនាបថខ្មែរបែបនេះ ដោយគម្រោងនេះដែរក៏បានដំណើរការសាងសាង់ផងដែរ។
ថ្មីៗនេះស្ពានអាកាសស្នាដៃកូនខ្មែរត្រូវបានស្ថាបនារួចរាល់ជាផ្លូវការហើយ ដោយនាព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល គណៈអភិបាលនៃរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាស្ពានអាកាសថ្មើរជើងថ្មីនេះនៅមុខផ្សារដើមគរ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលនឹងសម្រេចបញ្ចាប់ការស្ថាបនា នាពេលឆាប់ៗខាងមុខនេះហើយ។
គួរឱ្យដឹងផងដែរថា ស្ពានអាកាសនេះ សាងសង់ឡើងដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ អាជីវករផ្សារ ក្នុងការធ្វើដំណើរឆ្លងកាត់ពីផ្លូវម្ខាងទៅផ្លូវម្ខាងទៀត និងបានជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចនឹងកើតមានឡើងជាយថាហេតុ៕