ជាថ្មីម្តងទៀតហើយដែលផលិតផលកសិកម្មកម្ពុជា មានទីផ្សារនៅបរទេសកាន់តែច្រើនឡើងៗ ដោយពេលនេះផងដែរ កម្ពុជាបានកំពុងរៀបចំវេចខ្ចប់ផលិតផលកសិកម្ម ៤មុខគឺស្លឹកចេក ត្រយូងចេក រំដេង និងគល់ស្លឹកគ្រៃ នាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ ប្រកបដោយជោគជ័យ ដោយទទួលបានការគាំទ្រពីអ្នកបញ្ជាទិញទៀតផងហើយផលិតផលកសិកម្ម កម្ពុជាយើងមានគុណភាព ស្តង់ដារអន្តរជាតិផងដែរ។
ហើយបើទោះបីបរិមាណនៃការនាំចេញផលិតផលទាំងនេះស្ថិតនៅក្នុងកម្រិតតិចតូចយ៉ាងណាក្តី ក៏យើងមានក្តីមោទនៈចំពោះជាតិយើងនូវអ្វីដែលជាលទ្ធផលទទួលបានផងដែរ។ បន្ថែមពីនេះក្រុមហ៊ុន HYUNDAI ដែលជាអ្នកនាំផលិតផលកសិកម្មនេះទៅក្រៅប្រទេស បានប្រកាសកំពុងស្វែងរកចំការដែលមានផលដំណាំក្នុងចំការស្រាប់ ដែលផលិតផលនោះរួមមាន៖ រំដេង ស្លឹកចេក គល់ស្លឹកគ្រៃ និងត្រយ៉ូងចេក ដើម្បីយកផលិតផលទាំងនោះនាំចេញទៅក្រៅប្រទេស។
ក្នុងចំនោមបន្លែទាំង៤មុខនោះ ក្រុមហ៊ុនបានដាក់លក្ខខន្ដិកៈដល់កសិករ ក៏ដូចជាម្ចាស់ចម្ការដែលមានបំណងលក់ទិន្នផលទៅឲ្យក្រុមហ៊ុនដើម្បីធ្វើការនាំចេញទៅប្រទេសកូរ៉េខាងត្បូង ដែលលក្ខខន្ដិកៈទាំងនោះរួមមាន៖គល់ស្លឹកគ្រៃ (ទំហំគល់ ២.២cm-២.៥cm) រំដេង (ពូជសាច់ស) ស្លឹកចេក (ស្លឹកចេកណាំវ៉ា) ត្រយ៉ូងចេក (ត្រយ៉ូងចេកណាំវ៉ា)។
ដូច្នេះហើយប្រសិនបើបងប្អូនណាមានបំណង ក៏ដូចជាចំណាប់អារម្មណ៌ចង់ធ្វើការលក់ផលិតផលកសិកម្មទាំអនេះ សូមទំនាក់ទំនងមកលេខទូរស័ព្ទ 016 888 646 / 087 888 591 ឬ អាចផ្ញើអាសយដ្ឋាន និងលេខទូរស័ព្ទមកកាន់ផេក Hyundai Agro (Cambodia) Co.,LTD ផ្ទាល់តែម្ដង ៕