កាលពិប៉ុន្មានឆ្នាំមុន ក្មេងប្រុសម្នាក់ដែលមានអត្តចរិតស្រី បានធ្វើឱ្យបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល ព្រោះតែប្អូនអាចច្រៀងធ្វើត្រាប់តាមសំឡេងកញ្ញា សុខ ពិសី ស្ទើរតែចាប់ច្រលំ រហូតមហាជនដាក់ឈ្មោះឱ្យប្អុនថាជា សុខ ពិសី តូច ទៀតផង។
យ៉ាងណាមិញក្រោយមកប្អូនក៏បានបាត់មុខពីបណ្តាញសង្គម និងមិនដែលឃើញឡើងបញ្ចេញសមត្ថភាពតាមទូរទស្សន៍ទៀតនោះទេប៉ុន្មានឆ្នាំនេះ តែស្រាប់តែថ្មីៗនេះមានការភ្ញាក់ផ្អើលជាថ្មី ក្រោយរូបភាពប៉ុន្មានសន្លឹកបានបញ្ចេញថាជារូបប្អូន សុខ ពិសីតូច ដែលមើលទៅដូចជាស្រីពេញលក្ខណៈ ហើយស្រស់ស្អាតខ្លាំងស្ទើរតែមើលលែងស្គាល់ខុសពីមុនដាច់ស្រឡះតែម្តង។
ទោះយ៉ាងណាយើងមិនដឹងឡើយថាការបាត់មុខប៉ុន្មានឆ្នាំនេះប្អូនទៅធ្វើអ្វី ឬកែសម្ផស្សយ៉ាងណានោះទេ តែក៏ចូលរួមត្រេកអរ ដែលប្អុនអាចបំពេញក្តីស្រមៃក្លាយជាស្រីពេញលក្ខណៈតាមចិត្តប៉ងបានបែបនេះ។
សូមទស្សនារូបភាពប្អូនសុខពិសីតូច ដូចខាងក្រោម ៖