គួរជឿ និងជួយទៀតឬយ៉ាងណា? ញយដងពេកហើយរឿងជនបរទេសដើរបោកប្រាស់លុយកាក់ពីប្រជាជនខ្មែរ

ធ្លាប់មានវីដេអូ ​និងការផ្សព្វផ្សាយនៅក្នុងប្រទេសជាច្រើនពីអ្នកទេសចរណ៍  ដែលមាន ២លក្ខណៈ ដែលអ្នកគួរតែធ្វើការស្វែងយល់ ៖

១.  ការធ្វេីដំណេីរកម្សាន្ត ដោយស្របច្បាប់ ហេីយចំណាយថវិការ មានន័យថាការមកលេងជួយដល់ប្រទេសយេីង ហេីយរាល់ការចាយវាយរបស់គាត់គឺបានលេីកកម្ពស់វិស័យសេដ្ធកិច្ចរបស់យើង

២. ការធ្វើដំណើរដេីម្បីតែដេីរកម្សាន្ត គ្មានទិសដៅ មិនចង់ចំណាយលុយ ពេលខ្លះធ្វើជាសុំលុយពីប្រជាជនដើម្បីចាយវាយក្នុងប្រទេសដែលទៅលេង ​ក្លែងធ្វើជាត្រូវចោរលួច ​ចោរប្លន់ ​ឬមានបញ្ហាផ្សេងៗដោយលើកផ្លាកសុំការជួយសង្គ្រោះជាលុយកាក់ជាដើម ដែលគេឱ្យឈ្មោះថា « Begpackers » ។

Begpacker 20 5d1c6e1ecf95d__700

Begpacker 21 5d1c6fd641685__700

Begpacker 22 5d1c73e9cabda__700

យ៉ាងណាមិញ ​ការជួយពួកគេមិនខុសទេ ​តែវាជាការខាតបង់លុយកាក់ផ្ទាល់ខ្លួន ​និងត្រូវគេបោកប្រាស់ទឹកចិត្ត ​ដោយប្រទេសជាច្រើនសុទ្ធតែជួបប្រទះនឹងជនបរទេសឆបោក  សូម្បីតែប្រទេសយើងក៏ធ្លាប់ជួបប្រទះប៉ុន្មានករណីដែរ ​តែពេលផ្ទុះដឹងការពិតពីការបោកប្រាស់ជនបរទេសទាំងរួចមក  ពួកគេក៏ស្ងប់ស្ងាត់លែងចេញមកសុំលុយប្រជាជនទៀត។

Bn2xcI9BZIr Png__700

Download


តែស្រាប់តែយប់មិញនេះ ​គេប្រទះថាមានជនបរទេសស្រីម្នាក់ទៀតហើយ បានឈរនៅស្តុបទេពផន ​កាន់ផ្លាកត្រូវការជំនួយ ​នេះបើយោងតាមរយៈគណនីហ្វេសប៊ុក Malux Vin បានរៀបរាប់ថា៖ « ឃេីញគាត់ឈនៅគំនូសសរពេលភ្លេីងស្តុកឈប់ហេីយក៏ដេីរទៅកៀនពេលភ្លេីងក្រហម ដោយលេីកផ្លាកសសេរជាអក្សខ្មែរថា(ខ្ញំុធ្វេីដំណេីរដោយគ្មានប្រាក់នឹងគ្មានកន្លែងទៅ)មុខមាត់គាត់ស្អាតបាទមានកាបូបស្ពាយមួយសំលៀកបំពាក់ក៏សំរម្យ តែខ្ញំុក៏មិនដឹងថាគាត់មានបញ្ហាអីដែរមានកាបារម្មណ៏ថាគាត់ជាមនុស្សស្រីហេីយជាជនបរទេសទៀត ខ្ញំុបានជួបគាត់នៅស្តុកទេពផនជិតការ៉ាសសាំងកាលតិច 😔ហេីយបានជូនលុយគាត់5$ដោយក្ដីអាណិតហេីយក៏មិនដឹងជួយគាត់តាមរបៀបណាទេ ខ្ញំុមិនបានចះុសួនាំគាត់អីទេព្រេាះដល់ភ្លេីងខៀវត្រូវទៅហេីយ ក៏ទាញទូរសទ្ធ៏មកថតបានមួយប៉ុសនឹងគាត់មេីលមកខ្ញំុដូចចង់យំមិចទេ 😢បេីបងៗនឹងពូៗប៉ូលីសបានឃេីញនៅតាមផ្លូវណាមួយសូមជួយហៅគាត់ទៅសួនាំផងថាគាត់មានបញ្ហាអី?ហេីយមកពីណា?នៅតែមិនអស់ចិត្តយប់ស្មាលនេះហេីយតេីគាត់ត្រូវទៅគេងឯណា?ហេីយដេីរដល់ណាហេីយទេ?សូមអោយគាត់មានសុវត្តិភាពនឹងជួបតែរឿងល្អៗផងចះុ🙏🏻🙏🏻🙏🏻😔😢 »

S0 597

82339760_1208051012880744_397133049322414449_o

យ៉ាងណានេះគ្រាន់តែជាអត្ថបទក្រើនរំលឹកដើម្បីកុំឱ្យប្រជាជនខ្មែរត្រូវគេបោកប្រាស់តែប៉ុណ្ណោះ ​ជួយ ​ឬមិនជួយគឺជាជម្រើសរបស់លោកអ្នក។  តែយកល្អដើម្បិបង្ការការបោកប្រាស់ និងខ្លាចក្រែងពួកគេជាជនរងគ្រោះពិតប្រាកដ ប្រសិនជាអ្នកបានជួបជនបរទេសបែបនេះ ​អ្នកអាចជូនពួកគេទៅស្ថានទូតប្រទេសកំណើតរបស់ពួកគេប្រសើរជាង៕

អត្ថបទ៖ ក្នុងស្រុក 

28758ff9b6daaa77976f27028cc014cd

2 32