ម្នាក់ទៀតហើយ! តារាប្រុសកូរ៉េ ​Yohan ក្រុម ​Top Secret បានទទួលមរណភាពទាំងអាថ៌កំបាំង

ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល  ដោយប្រភពពីសារព័ត៌មានកូរ៉េបានឱ្យដឹងថា តារាចម្រៀងប្រុសយុវវ័យកូរ៉េមួយរូបឈ្មោះ  Yohan ក្រុម Top Secret បានទទួលមរណភាពក្នុងវ័យ២៨ ។

Fn 2020 06 17 10 07 24 0

ព័ត៌មាននៃការទទួលមរណភាពរបស់តារាប្រុស Yohan ដែលមានឈ្មោះពិតថា Kim Jeong-hwan មួយរួបនេះ គឺទើបតែត្រូវបានទម្លាយនៅព្រឹកថ្ងៃទី១៧នេះ ខណៈលោកបានទទួលមរណភាពតាំងពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មកម្ល៉េះ ចំណែកមូលហេតុមិនត្រូវបានទម្លាយនោះទេ ដោយមានការសំណូមពរពីក្រុមគ្រួសារនៃសព  រហូតវាក្លាយជាអាថ៌កំបាំង។

Fn 2020 06 17 10 07 22 0


អ្នកគាំទ្រតារាប្រុសរូបនេះជាច្រើនបាននាំគ្នាសម្តែងក្តីតក់ស្លុតយ៉ាងខ្លាំង ដោយនាំគ្នាបង្ហោះសារចូលរួមរំលែកទុក្ខ លើបណ្តាញសង្គម ទាំងដែលអ្នកគាំទ្រទើបតែធ្វើការជូនពរថ្ងៃខួបកំណើត Yohan  នាពេលថ្មីៗនេះប៉ុណ្ណោះ៕

Maxresdefault

Yohan Tst K Pop