តក់ស្លុត ! លោក G-Davith ទម្លាយឱ្យដឹងថាមានអ្នកលួចដុតហាង​ និងគម្រាម ​សម្លា ប់ រហូតដាក់ពាក្យបណ្តឹង (មានវីដេអូ)

ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ​ដោយប៉ុន្មានម៉ោងមុននេះតារាចម្រៀងបែប ​រ៉េបលោក ​ងួន ​ចាន់ដេវីដ ​ហៅ ​G-Davith  បានរៀបរាប់នៅលើគណនីហ្វេសប៊ុកលោកថា  លោកត្រូវបានជនមិនស្គាល់មុខ ​យកសាំងដុតហាងលោក និងគម្រាម សម្លាប់ ​លោកទៀត ​ដែលរឿងរ៉ាវកើតឡើងតាំងពីថ្ងៃទី ​១ មិថុនា ​ឯណោះ ​ធ្វើឱ្យមហាជនអ្នកគាំទ្រមានការ តក់ ស្លុត និងបារម្ភពីសុវត្ថិភាពលោកជាខ្លាំង។

79857126_3258921147516147_5467937317102551040_o

78671283_3254942364580692_9039674335689703424_o

តាមរយៈគណនីហ្វេសប៊ុកលោក ​G-Davith បានឱ្យដឹងថា៖ « នេះគឺជា វីដេអូ កាលពីថ្ងៃទី ១ និង ថ្ងៃ ទី៥ ខែ មិថុនា ។

កាលពីថ្ងៃទីមួយ មិថុនា មានជនមិនស្គាល់មុខ ជិះម៉ូតូ អាគុប មកដល់ហាងរបស់ខ្ញុំ ( DIT-WAY ) បានចូលមកក្នុងហើយសួររកខ្ញុំដោយក្នុងដៃ ប្រដាប់ដោយដុំថ្ម និង ពាក្យគំរាមកំហែងចង់សម្លាប់ ។

នៅថ្ងៃទី ៥ ខែ មិថុនា ជនដដែលនោះក៏មកម្តងទៀតដើម្បីចាក់សាំងដុតហាងរបស់ខ្ញុំតែម្តងដូចក្នុងវីដេអូ ខាងក្រោមជាការបញ្ជាក់ ។

ដោយមិនចង់មានភាពភ្ញាក់ផ្អើលក្នុង Facebook ក៏មិន live មិន post ដោយខ្ញុំបាទសម្រេចដាក់ពាក្យបណ្តឹងនៅថ្ងៃទី ៦ ខែមិថុនា ដោយការមកលើកដំបូងជន នោះរូបខ្ញុំផ្ទាល់គិតថាក្រែងជាការច្រឡំឬ មនុស្ស សតិមិនគ្រប់ តែបន្តរដល់ការដុតហាងទើបខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងដោយគិតថាជនដៃដល់មិនមែនជាមនុស្សមិនគ្រប់ទឹកនោះទេ ( ដោយសំអាងថាជនដៃដល់នោះ បានប្រើឈ្មោះ អតីតអ្នករាំ របស់ខ្ញុំ ដោយមកលើទីមួយ ប្រាប់ថា ឈ្មោះ សី និង លើកទីពី ពេលមកដុតហាង ប្រាប់សន្តិសុខថាឈ្មោះ ដុន ) ដោយការដាក់ពាក្យបណ្តឹងរហូតមកដល់ថ្ងៃនេះមិនទាន់បានដំណឹង ទើបខ្ញុំសម្រេចចិត្ត បង្ហោះដើម្បីជ្រាបជាដំណឹងដល់បងប្អូន និង កិច្ចកាពារខ្លួនរបស់ខ្ញុំផ្ទាល់ផងដែរ ។

ដោយហេតុនេះខ្ញុំសង្ឃឹមថាជនដៃដល់នឹងរត់មិនរួចពីសំណាញ់ផ្លូវច្បាប់ សូមច្បាប់ជួយ ជាពិសេស បើសិនពិជាមានអ្នកនៅពីក្រោយខ្នងរឿងនេះមែន ខ្ញុំសង្ឃឹមថាជននោះមិនអាចដេក គងទាក់ខ្លាបើម៉ាសុីនត្រជាក់បានតទៅទៀតចុះ ។

សូមទទួលយកដោយក្តីគោរព និង ក្តីរំពឹង ពី ខ្ញុំបាទ ងួន ចាន់ ដាវីត 🙏 »។


S 5979

Photo_2020 06 17_15 44 06

Photo_2020 06 17_15 44 05

Photo_2020 06 17_15 44 04

Photo_2020 06 17_15 44 05 (2)

សូមទស្សនាវីដេអូខាងក្រោមនេះ៖