មេរៀនអាជីវកម្មដ៏មានន័យ ពីអ្នកលក់ឪឡឹក ១ផ្លែ តម្លៃ 3$ ឪឡឹក ៣ផ្លែ តម្លៃ ​10$! ​តើនរណាឆ្លាតជាងនរណា?

#នរណាឆ្លាតជាងគេ?

បុរសចំណាស់ម្នាក់ កំពុងអង្គុយលក់ឪឡឹក ដោយបានសរសេរពាក្យថា « ឪឡឹកមួយ3$ ហើយបេីទិញ​ ៣​ គឺ​ 10$ » ។

យុវជនម្នាក់បានឈប់មេីលទៅផ្លាកនោះ​ រួចទិញឪឡឹកមួយ ។ បុរសចំណាស់នោះក៏ហុចមួយផ្លែទៅឱ្យ ហើយនិយាយថា « ឪឡឹកមួយផ្លែ 3$ » ។ យុវជននោះបានបង់ប្រាក់ ហើយសុំទិញមួយទៀត ហើយបន្ទាប់មកក៏ទិញថែមមួយទៀតគ្រប់​ ៣ផ្លែ ។

មុនពេលយុវជននោះដើរចេញទៅ គាត់បានងាកមកញញឹមហើយនិយាយថា « ហេ!លោកអ៊ំ អ៊ំដឹងទេ? ខ្ញុំទើបតែទិញបានឪឡឹក​ ៣ក្នុងតម្លៃតែ​ 9$​ ទេ ប្រហែលជាអ៊ំមិនទាន់យល់ពីការធ្វើជំនួញទេ ! »

បុរសចំណាស់ញញឹមហើយនិយាយវិញថា « ក្មេងៗឥឡូវគួរឱ្យអស់សំណើចណាស់ រាល់ពេលដែលពួកគេទិញឪឡឹកពីខ្ញុំរហូតដល់៣ផ្លែជំនួសឱ្យមួយ ប៉ុន្តែពួកគេនៅតែព្យាយាមបង្រៀនខ្ញុំពីរបៀបធ្វើជំនួញ » ។

ដូច្នេះអ្នកទាយមើល រឿងនេះនរណាឆ្លាតបំផុតទៅ?

83089265_662943320925805_1855496944720814175_n Copy Copy


#មេរៀនបានពីរឿងមួយនេះ

-ហេតុអីត្រូវទិញ៣ផ្លែ​ ក្នុងពេលដែលទិញតែ១ ក៏គ្រប់គ្រាន់​?? 😊មូលហេតុព្រោះគិតថាខ្លួនឆ្លាតជាងអ្នកលក់ ចង់ឈ្នះចិត្តអ្នកលក់ នេះហេីយរបៀបធ្វើជំនួញផ្នែកចិត្តសាស្ត្រ

-មនុស្សជាច្រេីនតែងតែគិតថាខ្លួនឆ្លាតរហូតបង្រៀនគេថាខ្លួនឯងឆ្លាតជាងគេ​ ទាំងដែលភ្លេចថាខ្លួនជាមនុស្សល្ងង់!

-ជាមនុស្សល្ងង់គ្មានអ្វីដែលគួរតែខ្មាសគេទេ​ តែដែលអាម៉ាស់បំផុតនោះគឺខ្លួនល្ងង់តែតាំងខ្លួនឯងជាមនុស្សឆ្លាត​។

បកប្រែពីអត្ថបទភាសាអង់គ្លេសរបស់ : Sattar Hoyaki

កែសម្រួលដោយ៖​ កវីលាក់ស្នេហ៍-ប្រលោមលោក

Prod500138