ព្រះនាងតូច នរោត្តម ​ជេនណា បង្ហើរសូសៀងចម្រៀង​ « ​Monica » ​និពន្ធដោយព្រះមហាវីរក្សត្រ ពិតជាពិរោះរណ្តំខ្លាំង ​ដើម្បីអបអរពិធីចម្រើនព្រះជន្មសម្តេចម៉ែ (មានវីដេអូ)

ដូចដែលប្រជាជនកម្ពុជាបានដឹងរួចមកហើយថា ​នៅថ្ងៃទី ១៨ ​ខែមិថុនា ​ឆ្នាំ  ២០២០ ​នេះគឺជាព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​គម្រប់​៨៤ យាង​ចូល ​៨៥ ​ព្រះវស្សារបស់សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ  ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ​ហេតុនេះហើយប្រជាជនទូទាំងប្រទេសកម្ពុជា ​រួមទាំងបណ្តាថ្នាក់ដឹកនាំ និងប្រជាជនទាំងអស់មានសេចក្តីត្រេកអរជាពន់ពេក បានរួមគ្នាក្រាបបង្គំទូលថ្វាយព្រះពរទ្រង់ជាហូរហែរ។

Photo_2020 06 17_18 51 47

104432265_1814810051995037_1721485363371795848_o

នៅក្នុងនោះ ​ព្រះនាងតូចនរោត្តមជេនណា ​ដែលជាសែរាជវង្ស ទ្រង់ក៏បានថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គផងដែរ ​តាមរយៈបទចម្រៀងភាសាបារាំង-អង់គ្លេស មួយបទមានចំណងជើងថា ​« Monica/ ម៉ូនីកា ​» ​ដែលបទចម្រៀងមួយបទនេះ គឺជាបទចម្រៀងដែលព្រះករុណា ព្រះបាទសម្តេចព្រះ​ នរោត្តម សីហនុ ព្រះបរម​រតន​កោដ្ឋ បាននិពន្ធឡើងរៀបរាប់ពី​ប្រវត្តិ​ស្នេហ៍របស់ទ្រង់ និងចង់បង្ហាញ​ពី​ក្តី​ស្នេហា​ស្មោះស្ម័គ្រចំពោះសម្តេចព្រះ​មហាក្សត្រីផងដែរ។

Hqdefault

83601242_1814810035328372_6644722942934197576_o

103074214_1814810115328364_1604482465699883812_o

Photo_2020 06 17_18 51 41


ដោយនៅលើគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ ព្រះនាងតូច ​នរោត្តម ​ជេនណា ​ដែលបានបង្ហោះវីដេអូចម្រៀង ​«ម៉ូនីកា​» នេះ ​ទ្រង់ក៏បានថ្លែងសារថ្វាយព្រះពរសម្តេចម៉ែដែរថា៖ « ខ្ញុំម្ចាស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ហ្លូងយាយទួត សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៤ យាងចូល ៨៥ ព្រះវស្សា របស់ព្រះអង្គ។ សូម ហ្លូងយាយទួត គង់មានព្រះជន្មាយុយឺនយូរ មានព្រះបញ្ញាញាណវាងវៃ និងព្រះរាជសុខភាពមាំមួន ដើម្បីគង់នៅជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តរបស់ព្រះអង្គ ​» ។ 

បទចម្រៀង ​Cover  ដែលព្រះនាងតូច នរោត្តម ជេនណា ច្រៀងជាភាសាបរទេស មួយបទនេះ  ពិតជាលន្លង់លន្លោច  និងពិរោះរណ្តំខ្លាំងមែនទែន ​ធ្វើឱ្យយើងហាក់នឹករឮក ​និងអាចពាល់បាននូវសេចក្តីស្នេហាដ៏ជ្រាលជ្រៅរបស់មហាវីរក្សត្រ និងព្រះ​មហាក្សត្រីតាមរយៈបទចម្រៀងមួយបទនេះទៀតផង។

​ដើម្បីជ្រាបច្បាស់ថាសំនៀងព្រះនាងតូច ​នរោត្តម ​ជេនណា ​ក្រអួនក្រអៅប៉ុនណា សូមទស្សនាវីដេអូចម្រៀងខាងក្រោមនេះ ៖

104412361_2789236334639514_8482186443472523758_o

103958314_2787445444818603_2418522770857096982_o

Photo_2020 06 17_18 51 42