ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ផ្សារទំនើប អុីអន គឺជាផ្សារទំនើបមួយដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ជាច្រើនឆ្នាំណាស់មកហើយ ហើយនៅទីនោះក៏មានហាងទំនិញ ម្ហូបអាហារ ក៏ដូចជាកន្លែងកំសាន្តនានាយ៉ាងសម្បូរបែបទៀតផង ។
សព្វថ្ងៃនេះផ្សារទំនើប អុីអន ម៉ល បានបើកបម្រើជូនអតិថិជន ចំនួន ពីរ សាខា រួចហើយ ដែលមួយមានទីតាំងនៅ ឯ ខណ្ឌ ដូនពេញ និង មួយទៀតគឺស្ថិតនៅឯ ខណ្ឌ សែនសុខ ផងដែរ ។
ឥឡូវនេះក្រុមហ៊ុន ជប៉ុនមួយនេះ គឺបានសម្រេចចិត្តបើក សាងសង់ជាផ្លូវការនូវគម្រោងទី ៣ របស់ខ្លួនគឺផ្សារទំនើប Aeon 3 ដែលមានទីតាំងនៅឯ ផ្លូវសម្ដេច តេជៅ ហ៊ុនសែន ៦០ម៉ែត្រ ។
គម្រោងនេះគឺមានទំហំ ១៧ហិកតា ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហើយផ្សារទំនើបនេះដែរគឺចាយទុនប្រមាណ ៣០០លានដុល្លា និង ប្រើរយៈពេលសាងសង់ ២៤ ខែ គ្រោងនឹងបើកសម្ពោធ ផ្លូវការក្នុងឆ្នាំ ២០២៣ ខាងមុខនេះឯង ៕