អ្នកប្រហែលជាធ្លាប់បានឃើញនៅតាមបណ្តាប្រទេសដទៃផ្សេងៗ មានការកម្សាន្តជាលក្ខណៈឡានប្រណាំងតូចៗជាការលំហែអារម្មណ៍ តែពេលនេះមិនបាច់បារម្ភទេ នៅក្នុងប្រទេសកម្ពុជាក៏មានការកម្សាន្តបែបនេះដែរ នោះគឺ « Yamamoto Circuit »។
« Yamamoto Circuit » គឺជាកន្លែងកំសាន្តមួយដែលមានសេវាកម្ម Go-Kart ដែលគេហៅថាជាការកម្សាន្តបែបឡានប្រណាំង សម្រាប់អ្នកដែលចូលចិត្តការកម្សាន្តបែបថ្មីមានអារម្មណ៍រំជើបរំជួលខ្លាំង ជាមួយចំណីអារម្មណ៍ប្លែកខុសពីការកម្សាន្តធម្មតា។
សម្រាប់តម្លៃរបស់ Go-Kart វិញគឺ ៖
-ការចូលលេងដំបូងគឺគេកំណត់ល្បឿនរត់ប្រមាណ 30km/h
-ជុំបន្ទាប់ គឺល្បឿនប្រមាណ 70km/h ចំនួន5ជុំ
-វគ្គនេះមានតម្លៃ 20$/នាក់
បន្ទាប់ពីបញ្ចប់វគ្គនេះ យើងអាចជិះ Go-Kart បានម្តងទៀតក្នុងល្បឿនប្រមាណ 80km/h ចំនួន5ជុំ ក្នុងតម្លៃ 18$។
គួរបន្ថែមផងដែរថា ក្រៅពី Go-Kart តំបន់កសិទេសចរណ៍មួយនេះក៏មានកន្លែងកម្សាន្តជាច្រើនរួមមានដូចជា សួនសត្វ ហាងកាហ្វេ ភោជនីយដ្ឋាន និងកញ្ចុះសម្រាប់អង្គុយលេងជាដើម។
សម្រាប់ទីតាំង Yamamoto Circuit មួយនេះ គឺស្ថិតនៅក្នុងតំបន់កសិទេសចរណ៍ ម៉ុងឬទ្ធី សែនជ័យ នៅក្នុងស្រុកសំរោទង ខេត្តកំពង់ស្ពឺ មានចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ពីរង្វង់មូលចោមចៅ ដោយលោកអ្នកអាចធ្វើដំណើរតាមផ្លូវជាតិលេខ៤ រហូតដល់ហួសផ្សារព្រៃផ្តៅបន្តិច មានផ្លូវបត់ចូលនៅខាងឆ្វេងដៃ៕
អត្ថបទកែសម្រួលដោយក្នុងស្រុក
ប្រភពរូបភាព៖ Bluey Pavoneo