ផ្ទុះផ្អើលរឿងវីដេអូកំប្លែងពីប៉ូលិសចរាចរណ៍ លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ក៏បានលើកឡើងគាំទ្រយ៉ាងមានន័យ

ថ្មីៗនេះវីដេអូកំប្លែងរបស់នាយ  ពាក់មី  ថតទាក់ទងនឹងឈុតឯកសណ្ឋានសមត្ថកិច្ចមិនត្រឹមត្រូវ និងមានពាក្យមិនសមរម្យនោះ  ត្រូវបានសមាគមមិត្តនគរបាលជាតិកម្ពុជា ផ្ញើលិខិតទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអោយចាត់វិធានការកែលម្អព្រោះវីដេអូកំប្លែងនេះប៉ះពាល់ដល់កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។

Screen Shot 2020 06 17 At 8.53.05 AM 2

Fn 2020 06 17 08 09 59 0 1

តែក្នុងនោះដែរនាយពែកមី ក៏បានធ្វើការបកស្រាយថា ឈុតរឿងនេះគឺមិនមានអ្វីខុសនោះទេ ប្រសិនបើមើលវិដេអូដល់ចប់ តែបើសមាគមមិត្តនគរបាលជាតិកម្ពុជា គិតថាខុស លោកមានតែសុំទោសប៉ុណ្ណោះ។ ហើយសូម្បីតែប្រជាជនកម្ពុជា​និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក៏យល់ថាគ្មានអ្វីប៉ះពាល់ដូចគ្នា ​ព្រោះវាគ្រាន់តែជារឿងកំប្លែង ​ថែមទាំងបង្កប់ការអប់រំប៉ុណ្ណោះ។


នៅក្នុងនោះសូម្បីតែលោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ដែលត្រូវជាក្មួយប្រុសសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញទស្សនៈគាំទ្រវីដេអូនេះថាជាគ្រាន់តែរឿងកំប្លែងដូចគ្នាដោយបានលើកឡើងថា៖ «ដូចមិនខុសស្អីទេ បើនៅប្រទេសជិតខាងយើងវិញថតលេងជាងយើងខ្លាំងណាស់ នេះវាជាការចូលរួមអប់រំ មនុស្សតើ ប៉ះប៉ះ ហើយមើលទៅ កុំអោយចេះតែខុសនឹងទើសគ្រប់រឿងពែក អ្វីដែលហៅថា រឿង កំប្លែងអប់រំ ? »៕

29571377_1988433188090218_8021471485894008507_n

Screen Shot 2020 06 19 At 1.48.41 PM