ខ្លាំងមែន សូម្បីតែចោរក៏លួចតាមសម័យកាលដែរ! ​គេល្បីជិះកង់ ​ទៅតាមលួចដល់កង់ទៀត

ពិតជាចោរលួចតាមសម័យកាលមែន  ថ្មីៗនេះ កង់មួយគ្រឿងម៉ាកស្កុត (Scott) ពណ៌ខ្មៅលាយទឹកក្រូច ត្រូវបានជនសង្ស័យមួយរូបលួចទៅបាត់ នៅចំណុចផ្ទះលេខ១៤៤ ផ្លូវលេខ១២២ ក្រុមទី៣៨ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១០និង៤០នាទី  ​តែត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួននៅចំណុចមុខផ្ទះលេខ ៩៤ ផ្លូវលេខ ១៣៨ ក្រុមទី៤ ភូមិ២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

2 129

នេះបើតាមប្រភពពី អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ហែម រ៉ៃយ៉ា ហៅ រ៉ៃយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល មិនស្គាល់លេខផ្លូវ លេខ២៦៥សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (មានសារធាតុញៀនក្នុងទឹកនោម) ។ ចំណែកឯជនរងគ្រោះឈ្មោះ ទឹម សារ៉ាត់ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៣៣ ផ្លូវ លេខ៩៥កែងផ្លូវលេខ៣៣ សង្កាត់ បឹងកេងកងទី៣ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ។


ដោយបច្ចប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ថសាដថដា 640x336