កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ តាមរយៈសារព័ត៌មាន Bangkok Post បានឱ្យដឹងថា ស្ត្រីរូបស្រស់ម្នាក់ ត្រូវបានបុរសជាប្តី ថែមទាំងជាប៉ូលីសជាន់ខ្ពស់ បាញ់ សម្លាប់ ដែលដំបូងបុរស នេះនិយាយថាភរិយាខ្លួនធ្វើអត្ត ឃាត ទៅវិញ។
បុរសជាប្តីត្រូវគេស្គាល់ថាមានឈ្មោះ Pol Col Songklod Boonsong អធិការរងទទួលបន្ទុកស៊ើបអង្កេតនៅឯប៉ុស្តិ៍ប៉ូលិស Wang Thonglang ត្រូវបានចោទប្រកាន់ពីបទបាញ់សម្លាប់ប្រពន្ធរបស់ឈ្មោះ Pimchadaporn Phuyaemsai អាយុ៣០ ក្រោយពីឃើញនាងជាប្រពន្ធបាន ស្លាប់ នៅលើសាឡុងនៅជាន់ទីមួយនៃផ្ទះរបស់ពួកគេនៅ Saena Villa ៨៨ ក្នុងសង្កាត់ Bang Kapi ប្រទេសថៃ កាលពីថ្ងៃសៅរ៍នេះ។
តែយ៉ាងណា បើយោងតាមការស្រាយបំភ្លឺ និងសារភាពទោសកំហុសរបស់ខ្លួន បុរសជាប្ដី បានរៀបរាប់ជាញឹកញាប់ប្តីប្រពន្ធពួកគេ តែងតែបានឈ្លោះប្រកែក ព្រោះតែខ្លួនជាប្ដីតែងតែប្រច័ណ្ឌ ហើយនៅថ្ងៃកើតហេតុពួកគេបានឈ្លោះយ៉ាងខ្លាំងរហូតឈានដល់ប្រវាយប្រតប់គ្នា ហើយបុរសជាប្ដីក៏បានប្រើកាំភ្លើងខ្លីទំហំ៤៥mm ទៅជ្រលសំដៅទៅសៀតផ្កាខាងឆ្វេងភរិយា តែនាងជាប្រពន្ធបានព្យាយាមចាប់កំភ្លើងជាប់ ក៏ធ្វើឱ្យភ្លាត់ស្នៀត កេះកៃកាំភ្លើង បាញ់ទៅលើសៀតផ្កាប្រពន្ធចំនួន១គ្រាប់ ធ្វើឱ្យស្លាប់ ភ្លាមៗតែម្តង។
ក្រុមអ្នកស៊ើបអង្កេតមិនទាន់បានសម្រេចចិត្តលើការចោទប្រកាន់ជាក់លាក់នៅឡើយទេថា តើវាត្រូវបានគេរៀបចំជាមុន ឬក៏យ៉ាងណានោះទេ តែបច្ចុប្បន្ននេះលោក Pol Col Songklod Boonsong ត្រូវបានគ្រួសារខាងប្រពន្ធចោទប្រកាន់ពីបទ សម្លាប់មនុស្ស ដោយអចេតនា និងកំពុងតែនៅក្នុងឃុំរង់ចាំការកាត់ក្ដីពីតុលាការបន្តទៀត ៕
ប្រភព៖ Bangkokpost