កញ្ញា ឡរ៉ា ម៉ម (Laura Mam) ត្រូវបានគេស្គាល់ថាគឺជាតារាចម្រៀងកូនខ្មែរសញ្ជាតិអាមេរិក ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំង ពីសំណាក់យុវវ័យកម្ពុជា។ ដោយបទចម្រៀងល្បីរបស់ Laura ភាគច្រើនយកតាមលំនាំបទអ្នកស្រី ប៉ែន រ៉ន មកច្រៀង ដោយមានការកែច្នៃខ្លះៗ រួមទាំងការផលិតបទចម្រៀង Original Song ជាច្រើនបទសុទ្ធសឹងតែជាបទអប់រំក្នុងសង្គម អំពើសប្បុរស និងទាក់ទងនឹងសិល្បៈវប្បធម៌ខ្មែរជាដើម។
ហើយពេលនេះផងដែរ កញ្ញា ឡរ៉ា ម៉ម ដែលជាតារាចម្រៀងស្រាប់ផងនោះ បានក្លាយទៅជានាយកប្រតិបត្តិនៃផលិតកម្មបារមី ដែលជាផលិតកម្មប្រជុំដោយយុវជនមានសមត្ថភាព ផលិតបទចម្រៀងនិពន្ធថ្មី ថែមទាំងទទួលបានការគាំទ្រជាខ្លាំងពីមហាជនផងដែរ។
ក្រៅពីការផលិតចម្រៀង កញ្ញា ឡរ៉ា ម៉ម និងគ្រួសារ បារមី ក៏តែងតែមានសកម្មភាពជួយដល់សង្គមជាច្រើនក្នុងនាមជាអ្នកសិល្បៈសប្បុរសធម៌ដើម្បីសង្គម ហើយថ្មីៗនេះ កញ្ញា ឡរ៉ា ម៉ម និងគ្រួសារបារមី ថែមទាំងបានចូលរួមក្នុងកម្មវិធីសប្បុសធម៍ ចែកជូនអាហារដល់អ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបទៀតផង ពិតជាទង្វើឱ្យសរសើរខ្លាំង៕