សព្វថ្ងៃសួនផ្កាក៏ដូចជាទេសភាពធម្មជាតិពិតជាទទួលបានការគាំទ្រពីសំណាក់មិត្តនារីៗដែលនិយមថតរូប ក៏ដូចជាគយគន់ទេសភាព បែបលក្ខណៈស្រស់ស្រាយ ពិតជាទទួលបានការអារម្មណ៍មួយប្លែកខុសពីការទស្សនាទេសភាពនៅឯសមុទ្រ ។
ថ្ងៃនេះ យើងក៏បានមកណែនាំ ទីតាំងគយគន់ផ្កា ក៏ដូចជា មានរូបសត្វធ្វើពី ចំបើង មួយកន្លែងទៀតហើយ ដែលពិតជាប្លែក មានសម្លៀកបំពាក់បូរាណសម្រាប់ស្លៀកថតរូបទៀតផង ។ ដែលសួនផ្កានោះមានឈ្មោះថា សួនផ្ការចនា ដែលមានទីតាំងនៅឯ ហួសវត្ត តាមិម ខេត្តបាត់ដំបង ខាងឆ្វេងដៃ តែម្ដង ពោលគឺក្នុងភូមិ កំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ៕
រូបភាព ៈ Seavmey Sam