ផា្កអញ្ជ័ន ផ្កាមេអំបៅ ផ្កាអមតៈ ឬ ផ្កាប្រាំពីរពណ៌ ល្បីថាអាចនឹងពុល ​ឬព្យាបាលជំងឺរាប់រយមុខបាន ​តែទាមទារការសិក្សាលម្អិតជាមុនសិន

ផ្កាមេអំបៅ  មានឈ្មោះច្រើនដែលគេហៅខុសៗគ្នា  ដូចជាអ្នកខ្លះហៅថាផ្កាអញ្ជ័ន ផ្កាអមតៈ ឬ ផ្កាប្រាំពីរពណ៌ ឯឈ្មោះជាភាសាបរទេសគឺ Clitoria ternatea។ ផ្កាមួយនេះកំពុងតែពេញនិយមខ្លាំងនៅក្នុងការទទួលទាន ​ដោយយកផ្កាក្រៀមវាឆុងជាតែទទួលទាន  ហើយល្បីថាមានារសជាតិឆ្ងាញ់ និងជួយដល់សុខភាព។

យ៉ាងណាមិញចំពោះគុណប្រយោជន៍សុខភាពរបស់ផ្កាមួយប្រភេទនេះ ត្រូវបានគេបញ្ជាក់ខុសៗទៅតាមប្រទេសរៀងៗខ្លួន ​ដោយមិនទាន់មានការសិក្សាបញ្ជាក់ជាផ្លូវការនៅឡើយទេ  ដែលផ្កានេះផងដែរ ​ត្រូវបានគេដឹងថាថែមទាំងអាចពុលទៀតប្រសិនជាប្រើប្រាស់រយៈពេលវែង។

Untitled 1 Copy

នេះបើយោងតាមគណនីហ្វេសប៊ុកជាផ្លូវការរបស់ លោក បណ្ឌិតឱសថសាស្រ្ត ឯកទេស ដារី ឆាវវ៉ារ៉ាត បានឱ្យដឹងថា៖

«រុក្ខជាតិដែលធ្លាប់ផ្អើលនិងល្បីខ្លាំងក៏ចុងក្រោយអាចសាបមួយភ្លែតដោយសារដំណឹងពីសុវត្ថិភាពរបស់វា។ ផា្កអញ្ជ័ន ផ្កាមេអំបៅ ផ្កាអមតៈ រឺ ផ្កាប្រាំពីរពណ៌ (Clitoria ternatea)។

កាលពីចុងឆ្នាំ២០១០ ប្រជាជនខ្មែរបានផ្អើលភ្នូកទឹកភ្នូកដីទិញដើមផា្កអញ្ជ័នយកដាំដើម្បីយកផ្កាវាមកឆុងពិសារ ដោយជឿថាវាជួយព្យាបាលជំងឺ១០០មុខ (a cure-all plant)។

106149137_1190729557942558_2284437042860619435_o

ដល់ត្រឹមត្រីមាសទី១ឆ្នាំ២០១១ ក៏ដើមនេះលក់លែងដាច់ ប្រជាជនលែងនាំគ្នាពិសារច្រើន លែងនាំគ្នាទៅទិញយកមកដាំ ដោយសារខាងអ្នកស្រាវជ្រាវ វេជ្ជសាស្ត្រ បុរាណខ្មែរ ថាហូបផ្កាអមតៈច្រើន អាចធ្វើឱ្យហើមខ្លួន ឬ លើសឈាម។


វេជ្ជសាស្រ្តបុរាណខ្មែរយើងថាយកផ្កាវាមកផ្សំធ្វើថ្នាំអាយុវឌ្ឍនៈ (បរិមាណប្រើចន្លោះពី3-6ក្រាមក្នុងមួយថ្ងៃ) គេក៏អាចប្រើរឹស ស្លឹកផងដែរកបនឹងជំងឺផ្សេងៗដូចក្នុងរូបភ្ជាប់។

105985170_1190729614609219_5191780971865117184_n

អ្វីដែលប្លែកគឺនៅប្រទេសក្បែរខាងយើងវិញប្រទេសថៃ វេជ្ជសាស្រ្តបុរាណថៃ គេមិនប្រើផ្កាវាធ្វើជាឱសថទេ ប្រើតែរឹស និង គ្រាប់។ ផ្កាវាគេយកមកធ្វើជាលក្ខណ៏ធម្មជាតិប្រើធ្វើបង្អែម ធ្វើនំទៅវិញ។

ដូច្នេះពុលរឺសុវត្ថិភាពនៃការប្រើប្រាស់ផ្កាវារយៈពេលវែង គឺទាមទារអោយមានការសិក្សាបែបtoxicologyបន្ថែមទៀតនិងទិន្នន័យពីប្រព័ន្ធបញ្ជូនព័ត៏មានផលរំខាន (pharmacovigilance) »។

S T68

ដូច្នេះប្រសិនជាលោកអ្នកមិនច្បាស់ពិវិធីប្រើប្រាស់  ហើយគ្រាន់តែឮបន្តៗគ្នានៃការប្រើប្រាស់ផ្កាមួយនេះ ​សូមធ្វើការសាកសួរអ្នកជំនាញជាមុនសិន  ដើម្បីកុំឱ្យមានផលវិបាកចំពោះសុខភាពនៅពេលក្រោយ៕

семена гороха бабочки Clitoria Ternatea

S L300