កូន ១ហើយតែស្វីតមិនធម្មតា! ​អ្នកនាង ​គង់ ចាន់ស្រីមុំ និងលោក កឹម ​សីហា ​គេងសម្រាកក្បែរជើងភ្នំឡើងផ្អែម ​ឃើញហើយច្រណែនហ្មង

ដ្បិតតែអ្នកនាង ​គង់ ចាន់ស្រីមុំ និងលោក កឹម សីហា បានរៀបការយូរឆ្នាំ ​ហើយមានកូនស្រីគួរឱ្យស្រលាញ់ រស់នៅយ៉ាងមានសុភមង្គលក្តី ​តែអ្នកនាង និងស្វាមី ​មានការងារមមាញឹកខ្លាំងនៅក្នុងងាជីវកម្មផ្ទាល់ខ្លួន ​ហើយក៏តែងតែរកពេលសម្រាកលំហែកាយស្ទើររាល់ពេល ​និងនៅតែជាចាប់អារម្មណ៍របស់មហាជនដដែល។

90184881_2575697862540884_4012745033634545664_n

103083483_2769681903142478_7569111404735233543_n

ជារឿយៗ ​គូស្វាមីភរិយាមួយគូនេះ ​តែងតែដឹកដៃគ្នាដើរលេងគ្រប់ទិសទីទាំងក្រៅស្រុក និងក្នុងស្រុក ​ហើយតែងតែមានភាពផ្អែមល្ហែមខ្លាំងមិនថមថយ ​ប្រៀបបីដូចជាគូស្នេហ៍ ​ឬគូសង្សារថ្មោងថ្មីយ៉ាងអ៊ីចឹង ឯរូបថតនីមួយៗសុទ្ធតែស្រស់ស្អាតខ្លាំងប្លែកតែម្តង។ ​យ៉ាងណាមិញ  ថ្មីៗនេះ លោក កឹម ​សីហា​ និងអ្នកនាង ​គង់ ចាន់ស្រីមុំ ​បានទៅដើរកម្សាន្តកន្លែងថ្មីម្តងទៀតហើយ  ដោយនាំគ្នាដើរលេងតាមព្រៃភ្នំ ​ថែមទាំងថតរូបគេងសម្រាកក្បែរជើងភ្នំជាមួយគ្នាយ៉ាងផ្អែមល្ហែម ​មើលទៅគួរឱ្យច្រណែនខ្លាំងតែម្តង។

តាមរយៈគណនីហ្វេសប៊ុក អ្នកនាង ​គង់ ចាន់ស្រីមុំ បានឱ្យដឹងថា៖ « ឆ្លៀតឱកាស​មកគេងស្វីតនៅជេីងភ្នំពីរនាក់ប៉ាប៉ាគេមកមេីល sunrise 🌅 ទាន់ម្ចាស់💖កំពុងគេង​ 🤪🐒 ហូ...ភ្លេចប្រាប់​ មេីលអោយច្បាស់ម៉ាមីពាក់ខោអាវទេណា​ ខ្លាចអ្នកទំនេរគាត់ចាំចាប់ហេីយទេីស🤣🤪 »៕


106000727_2812123348898333_5394766932360821220_o

105900854_2812123725564962_589935504816642915_o

105393429_2812123598898308_2821361330914400139_o

104832831_2812123385564996_6525860603625488103_o

106005473_2812123958898272_1886781209935052032_o