អស់រយៈពេលជាច្រើនខែមកហើយ ដែលវីរុស Covid-19 ថ្មីបានចូលវាយលុកក្លាយជាវីរុសឆ្លងជាសកលទូទាំងប្រទេស ថែមទាំងកើតមានជាច្រើករណីនៅក្នុងប្រទេសកម្ពុជាយើងផងដែរ តែក៏មានករណីអ្នកជាសះស្បើយជាបន្តបន្ទាប់មិនមានសភាពរាលដាលធ្ងន់ដូចប្រទេសដទៃ និងប្រទេសជិតខាងយើងឡើយ។
នេះក៏ដោយសារតែអនុសាសន៍ណែនាំរបស់ប្រមុខរដ្ឋាភិបាល និងវិធានការដ៏តឹងរ៉ឹងរបស់ក្រសួងសុខាភិបាលកម្ពុជា ដែលមានការអនុវត្តផែនការអនាម័យ និងការពារបានទាន់ពេលវេលា ទាំងការបិទកម្មវិធីជួបជុំ បិទសាលារៀន បិទទីកន្លែងកម្សាន្តសប្បាយនាពេលរាត្រឹ ដូចជាកន្លែងម៉ាស្សា ក្លឹប ឌីក្កួ និងខារ៉ាអូខេជាដើមផងដែរនោះ។
តែថ្មីៗនេះ អាចថាជាដំណឹងល្អមួយ ក្រោយកម្ពុជាអាចទប់ស្កា់ត់ និងបង្ការការាលដាលនៃវីរុសនេះបានល្អ ពេលនេះ តំបន់ ផាប់ស្ត្រីត នាខេត្តសៀមរាប បានប្រកាសថា ទីកន្លែងសប្បាយជួបជុំមួយនេះ នឹងធ្វើការបើកដំណើរការក្នុងរយៈពេល ២ ៣ សប្តាហ៍ខាងមុខនេះហើយ បន្ទាប់ពីបិទដំណើរការរយៈពេលប៉ុន្មានខែ តាមការណែនាំពីក្រសួងពាក់ព័ន្ធ។ ចំពោះការប្រកាសនេះយើងមិនដឹងថាជាព័ត៌មានពិត ឬយ៉ាងណានោះទេ ព្រោះមិនទាន់មានសេចក្តីប្រកាសចេញពីក្រសួងពាក់ព័ន្ធនៅឡើយទេ ដូច្នេះយើងមានតែរង់ចាំតានដានប្រភពព័ត៌មានជាផ្លូវការជឿជាក់ជាបន្តទៀតសិន។
យ៉ាងណាៗ កុំភ្លេចថែរក្សាអនាម័យ និងរក្សាគម្លាតឱ្យបានល្អ ដើម្បីចៀសវាងការឆ្លងរាលដាលនៃវីរុសនេះជាថ្មីណា!