មួយរយៈនេះ ក្រោយការចូលខ្លួនជាអ្នកចម្រៀងពេញសិទ្ធរបស់ ផលិតកម្ម Galaxy Navatra រួចមក យីអ៊ុន របស់ កញ្ញា តន់ ចន្ទសីម៉ា ហាក់ឡើងស្រឺតៗតែម្តង ដោយបទចម្រៀងរបស់កញ្ញាចេញមកម្តងៗ សុទ្ធតែពិរោះរណ្តំ និងទទួលបានការគាំទ្រជាច្រើនមិនថាបទមនោសញ្ចេតនា និងបទញាក់កន្ត្រាក់អារម្មណ៍នោះឡើយ។
តែថ្មីៗនេះហាក់កាន់តែភ្ញាក់ផ្អើល ម្ចាស់បទ ឡានសឺរ៉ែន និងចូលដណ្តឹងអូនទៅ រូបនេះ បានបង្ហើបថា ខ្លួននឹងចេញបទចម្រៀងជាមួយនឹង លោក Zak Chumpae (แซ็ค ชุมแพ ) ដែលគេស្គាល់ថាជាម្ចាស់បទ ខាំផែង (คำเเพง )ដ៏ល្បីល្បាញទៀតផងធ្វើឱ្យមហាជនអ្នកគាំទ្រហាក់រំភើបខ្លាំង ក្នុងឱកាសរួមដៃជាមួយតារាចម្រៀងបរទេសជិតខាងយើងរូបនេះ។
តាមរយៈវីដេអូដែលបង្ហោះពីគណនីហ្វេសប៊ុកផេកផ្ទាល់ របស់ កញ្ញា តន់ ចន្ទសីម៉ា ក៏បានរៀបរាប់បន្ថែមពីលើវីដេអូក្រៅឆាកនេះផងថា៖ « Coming Soon ❤️❤️❤️ ការងាររួមគ្នាជាមួយគាត់ ម្ចាស់បទខាំផែង អគុណពុកម៉ែបងប្អូនដែលតែងតែគាំទ្ររហូតមក»។
ចឹងយើងមានតែរង់ចាំទស្សនាទាំងអស់គ្នាថាតើ បទ ចូលដណ្តឹងអូនទៅ ដែលជា Version ថ្មី ច្រៀងជាភាសាថៃ ឦសាន របស់ម្ចាស់បទល្បី ខាំផែង ពិរោះ និងមានរូបភាពវីដេអូជក់ចិត្តយ៉ាងណា ពេល MV ជាផ្លូវការនឹងចេញជាផ្លូវការក្នុងពេលឆាប់ៗនេះ ៕
សូមទស្សនាវីដេអូក្រៅឆាកខាងក្រោមនេះ ៖