ជារឿយៗប្រទេសជប៉ុន រមែងតែងផ្តល់ជំនួយជាច្រើនមកដល់ប្រទេសកម្ពុជា ដោយភាគច្រើនជំនួយទាំងនោះជាជំនួយគ្មានសំណង ដោយភាគច្រើនគឺផ្តល់មកកាន់រដ្ឋាភិបាលកម្ពុជា និងការងារសប្បុរសជាច្រើនទៀតផងដែរ។
ហើយថ្មីៗនេះ តាមការស្នើសុំពីស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ប្រទេសជប៉ុនបានគ្រោងផ្តល់ជំនួយជារថយន្តដឹកសម្រាមថ្មីសន្លាងជាថ្មីម្តងទៀតហើយមកដល់សាលារាជធានីភ្នំពេញ និងក្រសួងបរិស្ថានកម្ពុជា ដើម្បីកិច្ចការពារថែរក្សា និងសម្អាតបរិស្ថានប្រទេសកម្ពុជា។
តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា៖ « នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តមឯកអគ្គរាជទូត បានអញ្ជើញទៅខេត្តអូសាកា ដើម្បីពិនិត្យរថយន្តដឹកសំរាមដែលជាអំណោយរបស់សាលាក្រុងអូសាកា ដែលគ្រោងផ្ដល់ជូនសាលារាជធានីភ្នំពេញ និងក្រសួងបរិស្ថានកម្ពុជាតាមសំណើរបស់ស្ថានទូត »៕