ជាសេដ្ឋី តារា ជាអ្នកល្បីកម្រិតណា មានកម្រិតណា នៅយកការធ្វេីឃាត ជាដំណោះស្រាយ ​Depression តែសាកគំនិតល្អ ​២១យ៉ាងនេះនឹងជួយអ្នកបាន

ជំងឺបាក់ទឹកចិត្តជាជំងឺដែលកាច សា ហាវបំផុត អាចធ្វើឱ្យមនុស្សកើតទុក្ខ ​មានភាពឯកា ​លែងចង់ចូលទៅក្នុងសង្គម ​ហើយអាចឈានដល់ថ្នាក់ ​ធ្វើ ​អត្ត ​ឃាត ​ខ្លួនឯងក៏ថាបាន ​ប្រសិនជាមិនមានដំណោះស្រាយទាន់ពេលវេលា។

យ៉ាងណាមិញ  ដើម្បីចៀសពីជំងឺនេះ បានលុះត្រាតែអ្នកស្វែងរកជំនួយ  ការដោះស្រាយ ​ការលើកទឹកចិត្ត និងការព្យាបាលឱ្យបានត្រឹមត្រូវបំផុត ​ហើយកុំបណ្តែតបណ្តោយឱ្យវានៅកើតមានជំងឺនេះយូរឱ្យសោះ។

ខាងក្រោមនេះ ​ជា ២១ ទស្សនៈ សម្រាប់អ្នក Depression អានដេីម្បីជម្រុញអ្នកពីមនុស្សធម្មតាក្លាយជាកំពូលមនុស្សលែង depression លែង Stress និងរឹងមាំក្នុងឆាកជីវិតរស់នៅ៖

២១ ៖ បេីចង់សំងំធ្វេីជាមនុស្សល្អសុំរក្សាភាពស្លូតត្រង់ចុះតែបេីអ្នកចង់ក្លាយជាមនុស្សប្រយុទ្ធប្រឆាំងនឹងអំពេីអាក្រក់ពង្រីកអំពេីល្អ ដាច់ខាតអ្នកត្រូវមានល្បិចអោយខ្ពស់ជាងមនុស្សអាក្រក់បេីអ្នកខ្សោយ មនុស្សអាក្រក់នឹងសម្លាប់អ្នក។

២០ ៖ កុំខ្វល់ថាគេមេីលងាយមិនអោយតម្លៃអ្នក ព្រោះគ្រាប់ពេជ្រវាមិនអាចចាំងនៅទីងងឹតបានទេ ដូច្នេះបេីអ្នកមានសមត្ថភាពហេីយមានគតិបណ្ឌិតហេីយគេនៅមេីលងាយនឹងមិនអោយតម្លៃអ្នកទៀត បានន័យថាពួកគេទេដែលភ្លេីនោះ ។

១៩ ៖ បេីសាងរឿងមិនគប្បីហួសទៅហេីយត្រូវប្រាប់ខ្លួនឯងថាគ្រាន់តែ បានធ្វេីខុស តែមិនមែនបានធ្វេីអាក្រក់ទេ ការប្រាប់ខ្លួនឯងបែបនេះទេីបអ្នកអាចកែកំហុសដោយរីករាយបាន ។

១៨ ៖ បេីគេដៀលអ្នកថាអាក្រក់ សុំអ្នកញញឹមចុះ បន្ទាប់មកអ្នកគិតថាការពិតលេីលោកនេះគ្មាននរណាល្អទេ គ្រាន់តែចំនុចអាក្រក់វាផ្សេងៗគ្នា

១៧ ៖ បេីអ្នកឈឺចាប់នឹងរឿងស្នេហា ដាច់ខាតកុំព្យាយាមបំភ្លេច ព្រោះការព្យាយាមបំភ្លេច វាស្មេីរនឹងការរំលឹកអោយកាន់តែចាំ។

១៦ ៖ អ្នកត្រូវរស់អោយសប្បាយរីករាយក្នុងពេលក្រ ព្រោះបេីអ្នកកេីតទុក្ខចំពោះរឿងក្រពេក ខួរក្បាលអ្នកនឹងស្ពឹកស្រពន់មិនអាចរកវិធីក្លាយជាអ្នកមានបាននោះទេ។

១៥ ៖ កុំតូចចិត្តអោយសោះបេីគេដៀលថាអ្នកល្ងិតល្ងង់មិនចេះអក្សរ ព្រោះព្រះពុទ្ធត្រាស់ដឹងសព្វគ្រប់បែបយ៉ាងលេីលោក ព្រះអង្គគ្មានសញ្ញាប័ត្រពីសកលវិទ្យាល័យទេ។

១៤ ៖ សណ្ដានរបស់ឆ្កែទោះឃេីញស្ដេចក៏វាព្រុសដែរ ឯសណ្ដានមនុស្សថោកទាប ទោះឃេីញយេីងល្អក៏ប្រឹងបង្កេីតបញ្ហាចោទថាអាក្រក់ដេីម្បីយកលេសស្អប់យេីងដែរ ដូច្នេះកុំខ្វល់ពីមនុស្សដែលស្អប់យេីងប្រមាថម៉ាក់ងាយយេីងពេក។

១៣ ៖ កុំព្រួយបារម្ភនឹងទុក្ខកង្វល់ពេក ត្រូវចាំថាលេីលោកមានតែមនុស្សឆ្កួតទេដែលសប្បាយរហូតនោះ ដូច្នេះអ្នកចង់សប្បាយរហូតដោយគ្មានទុក្ខដូចមនុស្សឆ្កួតដែរឬ ?

១២ ៖ កុំបាក់ទឹកចិត្តចំពោះការរងភាពលំបាកក្នុងជីវិត ការពិតជីវិតដែលមានសំណាងបំផុតគឺជីវិតដែលមានការលំបាកបំផុតនឹងហេីយ


១១ ៖ កុំអន់ចិត្តអីដែលមិនបានកេីតក្នុងត្រកូលអភិជន ហេីយមានគ្រួសារក្រខ្សត់ព្រោះមនុស្សគ្រប់គ្នាមិនមែនសុទ្ធតែអាចកេីតក្នុងត្រកូលអភិជនទេតែគ្រប់គ្នាពិតជាមានសិទ្ធជ្រេីសយកការស្លាប់ក្នុងភាពជាវីរជន ។

១០ ៖ បេីអ្នកគ្មានសត្រូវច្រេីនទេ ស្មេីរនឹងអ្នកគ្មានឱកាសក្លាយជាមនុស្សខ្លាំង។

០៩៖ បេីអ្នកចង់បង្កេីតទស្សនៈកំពូលមួយអ្នកត្រូវបិទភ្នែកគិត តែបេីអ្នកចង់អនុវត្តន៍ទស្សនកំពូលនោះអោយជោគជ័យអ្នកត្រូវដេីរបិទត្រចៀក ។

០៨ ៖ បេីអ្នកគ្មានឱកាសបរាជ័យរាប់រយដងទេ អ្នកនឹងគ្មានឱកាសទទួលមហាជោគជ័យម្ដងដូចគ្នា

០៧ ៖ ពេលគេឈ្នានីស នឹងនិយាយអាក្រក់ពីអ្នក ជាសញ្ញាបង្ហាញថាអ្នកជាមនុស្សល្អ ហេីយពពួកនោះទេជាមនុស្សអាក្រក់ ព្រោះវានិយាយអ្នកអាក្រក់ដោយសារចង់អោយគេមេីលឃេីញថាវាល្អតែប៉ុណ្ណោះ។

០៦ ៖ បេីមានមនុស្សរាប់ពាននាក់ប្រឆាំងនឹងអ្នក សុំអ្នកសេីចចុះ ព្រោះសញ្ញាណបញ្ជាក់ពីកំណេីតនៃមនុស្សអស្ចារ្យ គឺគេសម្គាល់ត្រង់ថា មនុស្សពាលា មនុស្សអគតិ ជាច្រេីនព្រួតធ្វេីបាបមនុស្សតែម្នាក់នោះឯង។

០៥ ៖ បេីអ្នកយំដោយសារស្នេហា សុំអ្នកកុំគិតថាជាការឈឺចាប់ ព្រោះវាគ្រាន់តែជាការលាងភ្នែកអោយបានស្អាត ដេីម្បីមិនអោយជ្រេីសមនុស្សខុសម្ដងទៀត។

០៤៖ បេីគេជេរអ្នក រករឿងអ្នក សុំអ្នកកុំតបតាមទង្វេីគេ ព្រោះនេះជារឿងថោកទាបរបស់គេទេ ហេីយការមិនតបតជាសញ្ញាណនៃភាពថ្លៃថ្នូររបស់អ្នក តែបេីគេអាក្រក់អ្នកតបដោយអាក្រក់ គឺអ្នកថោកទាបដូចគេដែរ ។

០៣ ៖ បេីគេមេីលងាយអ្នក បានន័យថាម្នាក់នោះឈរកម្រិតស្មេីរអ្នកទេ បេីគេជួយអ្នកទេីបគេឈរកម្រិតខ្ពស់ជាងអ្នក ព្រោះបេីគេមិនខ្ពស់ជាងគេម្ដេចអាចជួយអ្នកកេីត ?

០២ ៖ មេីលតែមួយជ្រុង ស្ដាប់តែម្ខាង ជាឃាតករសម្លាប់អ្នកយ៉ាងសាហាវបំផុត ព្រោះទឹកកក នឹង ភ្លេីង មានផ្សែងដូចតែគ្នា ហេីយលេីលោកនេះភ្នែកនឹងត្រចៀកអ្នកទេដែលបោកប្រាស់អ្នកសាហាវបំផុត។

០១ ៖ កុំខ្វល់ពេកថាអ្នកកំពុងធ្វេីរឿងសមស្របឬថោកទាប សំខាន់អោយតែលទ្ធផលនៃការធ្វេីនោះឈរលេីមាគាគុណធម៌

ប្រភព៖ Nana nunanit