ផូរផង់ណាស់វប្បធម៌ខ្មែរ! ​អ្នកនាង ​ទូច ​ស្រីលក្ខណ៍ ​គ្រងឈុតបុរាណសម័យនគរភ្នំ ​ពិតជាស្រស់ស្អាតខ្លាំង

​អ្នកនាង ​ទូច ​ស្រីលក្ខណ៍ ​ដ្បិតតែហាក់បានកសាងគ្រួសារ​ និងជួបព្យុះភ្លៀងវិបត្តិគ្រួសារកន្លងមក ​តែអ្នកនាងគឺជានារីរឹងមាំបំផុត ​ថែមទាំងបន្តការងារសិល្បៈរបស់ខ្លួនជាធម្មតា ​ធ្វើឱ្យអ្នកគាំទ្ររឹតតែអាណិតស្រលាញ់ និងគាំទ្រអ្នកនាងលើសនាមក្នុងនាមជាអ្នកសិល្បៈដែលធ្លាប់បានជួយបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយក្នុងក្រុមអ្នកនាងផងដែរ។

92244588_2552915508288781_1825362711412736000_o

96762684_2579914825588849_2386540947874775040_o

ថ្មីៗនេះ ​អ្នកនាង ​ទូច ​ស្រីលក្ខណ៍  ក៏បានបង្ហោះរូបភាពគ្រងឈុតបុរាណសម័យនគរភ្នំ ​ពិតជាស្រស់ស្អាតខ្លាំង ​នូវសម្រស់មិនថមថយរបស់អ្នកនាង ​ទោះបានជួបទុក្ខមួយរយៈក្តី  ដែលឈុតនេះពិតជាស័ក្តសមថ្លៃថ្នូរខ្លាំងមែនទែន ​តែមិនទាន់មានការបង្ហើបឱ្យដឹងថា ​ការគ្រងឈុតនេះជាការថតរូបម៉ូត ​ឬថតវីដេអូចម្រៀងយ៉ាងណានោះទេ។

106477191_2617945711785760_4537782762443191520_o


តាមរយៈគណនីហ្វេសប៊ុក ​អ្នកនាង ​ទូច ​ស្រីលក្ខណ៍ បានឱ្យដឹងថា៖ « វប្បធម៌ដ៏ផូរផង់ជាកេរ្ត៍តំណែរពីដូនតា គាត់បានបន្សល់ទុកអេាយយេីងក្មេងៗជំនាន់ក្រេាយបានស្គាល់នឹងរក្សារទុកសំរាប់បង្ហាញពីតំលៃវប្បធម៌អេាយប្រទេសដទៃបានស្គាល់ច្បាស់ពីប្រទេសកម្ពុជា🇰🇭🇰🇭🇰🇭ចូលរក្សារការពារទាំងអស់គ្នាដេីម្បីកុំអេាយបាត់បង់ហេីយនាំគ្នាស្តាយក្រេាយប្រាកដជាហួសពេក🇰🇭🇰🇭 I’m from Cambodia and this is traditional from my culture 🇰🇭🇰🇭 »

S 58

106171108_2617945675119097_5608343356419182846_o

106272660_2617945761785755_5687198186873090311_o