អ្នកណាថាបែកគ្នាហើយមិនអាចត្រលប់មកស្រលាញ់គ្នាវិញ? អាស្រ័យថាតើ ការបែកគ្នាដោយសារតែមូលហេតុអ្វីប៉ុណ្ណោហ សំខាន់ ឱ្យតែមនុស្ស២នាក់ បែកគ្នាទាំងចិត្តស្រលាញ់ នៅតែស្រលាញ់គ្នា គិតដល់គ្នា និងត្រូវការគ្នា ពួកគេនៅតែអាចរកផ្លូវត្រលប់មកគ្នាបាន ថាមិនបានអាចស្រលាញ់គ្នាលើសមុន ព្រោះតែមានបទពិសោធន៍ធ្លាប់បែកបាក់គ្នាកន្លងមក។
ជាក់ស្តែងគូស្នេហ៍មួយគូ បានកំពុងតែត្រូវបានគេសាទរខ្លាំង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកព្រោះតែពួកគេជាគូស្នេហ៍ស្រលាញ់គ្នាច្រើនឆ្នាំកហើយ តែមិនដឹងថាមូលហេតុអ្វីក៏បានបែកគ្នា ហើយស្រាប់តែត្រលប់មករកគ្នាវិញ ប្រែក្លាយឈ្មោះជាសង្សារចាស់ ជាកូដណ្តឹងស្របច្បាប់ភ្ជាប់ពាក្យនឹងគ្នាក្រោមការដឹងឮពីចាស់ទុំគួរឱ្យសរសើរខ្លាំងមែនទែន។
តាមរយៈគណនីហ្វេសប៊ុក Dara Instyle បានរៀបរាប់ថា៖ « អរគុណការត្រឡប់មកវិញ វិលមករកស្នេហា 4ឆ្នាំ 5ខែ អរគុណដែរផ្តល់តម្លៃ នឹងភាពច្បាស់លាស់ ❤️💛💍ដូរពីសង្សារចាស់ មកដូរដណ្តឹង »។
នេះអាចបញ្ជាក់ថា មិនប្រាកដថាបែកគ្នាហើយ វាជាការបញ្ចប់នូវសេចក្តីស្នេហាទេឱ្យទែស្មោះស្ម័គ្រច្បាស់លាស់ អ្នកនឹងទទួលបានសុភមង្គលដូចកូស្នេហ៍មួយគូនេះយ៉ាងអ៊ិចឹង៕
រូបភាព៖ #Instyle_Photography