គេថាមិត្តភាព ពិតជាអាចក្លាយជាស្នេហាបាន អាស្រ័យទៅលើនិស្ស័យ និងបេះដូងរបស់មនុស្ស២នាក់។ ជាក់ស្តែងគូស្នេហ៍មួយគូ ដែលមានចំណងដំបូងត្រឹមតែជាមិត្តភក្តិធម្មតានោះ បានវិវឌ្ឍន៍ទៅជាស្នេហា រហូតឈានចាប់ដៃគ្នាភ្ជាប់ពាក្យជាគូដណ្តឹងស្របច្បាប់ក្រោមការដឹងពីចាស់ទុំទាំងសងខាងទៀតផង។
តែអ្វីដែលធ្វើឱ្យគ្រប់គ្នាអស់សំណើចនូវរឿងរ៉ាវប្រវត្តិគូស្នេហ៍ទាំង២នេះនោះគឺ ស្នេហាដំបូងរបស់ពួកគេ គឺកើតឡើងព្រោះតែខាងស្រីជានារីមាត់ឆៅហ៊ានសួរនាំ និងអូសក្រឡាខាងប្រុសមុន ដែលនេះបានចំជាស្នេហាសម័យថ្មីមែន មិនថាប្រុស ឬស្រីសុទ្ធតែមានសិទ្ធសួរនាំ និងបញ្ចេញអារម្មណ៍ខ្លួនឯងមុន ដែលមិនមែនជារឿងខ្មាសអៀនឡើយនៅក្នុងសម័យនេះ។
តាមរយៈគណនីហ្វេសប៊ុកផេក Lumiere Art បានបង្ហោះរូបភាពនៃកម្មវិធីភ្ជាប់ពាក្យរបស់គូស្នេហ៍មួយគូ ថែមទាំងរៀបរាប់ប្រវត្តិស្នេហារបស់គូស្នេហ៍នេះផងដែរថា៖ « ពីមិត្តភក្ត័ក្លាយជាស្នេហា👫 ពីស្នេហា មក ជាគូណ្ដឹង💍(សំខាន់ខាងស្រីមាត់ឆៅដែរហ៊ានសួរខាងប្រុសមុន😂)
ដំបូងត្រឹមតែជាមិត្តភក្ត័ដែលយល់ចិត្តខ្ញុំ គ្រប់ពេលដែលខ្ញុំមិនសប្បាយចិត្ត មិនថារឿងរកសុី មិនថារឿងគ្រួរសារ មិនថាពេលខ្ញុំសេីច ខ្ញុំទឹកភ្នែក គាត់តែងតែលួងលោមខ្ញុំ ផ្ដល់កំលាំងចិត្តអោយខ្ញុំរហូត រយះពេលជិត២ឆ្នាំ
🧍♀️ថ្ងៃមួយខ្ញុំក៍សួរគាត់ថាអត់ធុញទេ ដែលតែងតែស្ដាប់ខ្ញុំយំ ហេីយផ្ដល់យោបល់ និង លួងលោមខ្ញុំគ្រប់ពេលចឹង?
🧍គាត់ថាអត់ធុញទេ
🧍♀️ខ្ញុំក៍និយាយថាតិចសង្សារខឹងណាពេលនិយាយជាមួយខ្ញុំយូរៗចឹង
🧍គាត់ថា អត់មានសង្សារផង
🧍♀️ស្រលាញ់ខ្ញុំមែន? បេីស្រលាញ់ប្រាប់ត្រង់មក មិនបាច់. អូសកាឡាយូរទេ
🧍គាត់ថា ស្រលាញ់យូរហេីយ តែមិនហ៊ានប្រាប់ ព្រេាះ
ខ្លាចពេលប្រាប់ទៅ យេីងអត់ស្រលាញ់ខ្ញុំ ហេីយក៍ឈប់ទុកខ្ញុំជាមិត្តភក្ត័ទៀត
🧍♀️ខ្ញុំក៍ឆ្លេីយភ្លាមថា ខ្ញុំស្រលាញ់យេីងដែរតេីតែមិនហ៊ាននិយាយដែរ😂 ខ្ញុំក៍ប្រាប់គាត់ថាបេីស្រលាញ់ខ្ញុំពិត អោយចាស់ទុំទាំងសងខាងដឹងលឺ (អ្វីដែលខ្ញុំទទួលបាន ជាពិសេសមនុស្សស្រីគ្រប់រូបចង់បាននោះគឺ👉🏻 គាត់ ហ៊ានមកជួបម៉ាក់ខ្ញុំ បងខ្ញុំ ហេីយគាត់ហ៊ានកាន់ដៃខ្ញុំជួបម៉ាក់ ប៉ា គាត់ ជាពិសេសគាត់បានផ្ដល់កិត្តយសអោយខ្ញុំ ចូលដណ្ដឹងខ្ញុំ💍 ធ្វេីអ្វីដែលច្បាល់លាស់ជាមួយខ្ញុំ👩❤️💋👨 ចុងក្រោយ អរគុណដល់ម៉ាក់ប៉ាទាំងសងខាង🙏🏻ដែលព្រមអោយកូនទាំងពីរមានថ្ងៃនេះ🙏🏻 »៕