យើងដឹង​ថា ក្រុមហ៊ុន Spacex បាន​ចាប់កំណើតឡើង​​ ចេញ​ពី​គំនិត​របស់​លោក Elon Musk!!!

យើងដឹង​ថា ក្រុមហ៊ុន Spacex បាន​ចាប់កំណើតឡើង​​ ចេញ​ពី​គំនិត​របស់​លោក Elon Musk ក្នុងការ​បញ្ជូនមនុស្សទៅភពព្រះអង្គារ ។ ​កាលណា​និយាយ​ពី​ការ​បញ្ជូន​មនុស្ស​ទៅ​ភព​ព្រះអង្គារ គេ​ចាំបាច់​ត្រូវ​និយាយ​ពី​បញ្ហា​ប្រឈមដ៏ធំបំផុត គឺ​ខាង​ផ្នែក​បច្ចេកវិទ្យា​ ហើយ​បញ្ហា​ដ៏ស្មុគស្មាញ​បំផុត​មិនមែន​នៅ​ត្រឹមតែត្រង់​ថា តើ​ទៅ​ភព​ព្រះអង្គារ​បាន​ដោយ​របៀបណាទេ តែ​នៅត្រង់​ថាក្រោយ​ពេល​​ទៅដល់ហើយ​ តើ​គេ​អាច​ចុះចត រួចហើយ​​បញ្ជូន​អវកាសយានិក​​ឲ្យ​ហោះ​ចេញ​ពី​ភពព្រះអង្គារ​ ដើម្បី​​ធ្វើ​ដំណើរ​វិលត្រឡប់​មក​ភពផែនដី​វិញ​បាន​ដោយ​របៀបណា?

E5af11e4c6d6e88506fc51fedb47bc6f

ចម្លើយ គឺ​គម្រោងថ្មីមួយឈ្មោះ Starship ដែល​លោក Elon Musk ទើប​នឹង​បាន​ប្រាប់​បុគ្គលិក SpaceX ទាំងអស់​ ឲ្យ​យក​ធ្វើ​ជា​អាទិភាព​ចម្បង​ជាងគេ។


190110 Starship5

តាមគម្រោង Starship នេះ​នឹង​មាន​កម្លាំង​ខ្លាំង​ជាង​ Falcon Heavy រហូតដល់​ទៅ ១០ដង ហើយ​វា​ជា​ប្រភេទ​យាន​ដែល​អាចប្រើ​បាន​ឡើងវិញ​ច្រើន​ដង​យ៉ាងពេញលេញ ចាប់តាំង​ពី​កំណាត់ទី១ រហូត​ទៅដល់​តួយាន។ តាមរយៈគម្រោង​នេះ លោក Elon Musk ចង់​កាត់បន្ថយ​ថ្លៃ​បញ្ជូន​មនុស្ស​ទៅ​ភពអង្គារ​​ឲ្យ​ធ្លាក់​មកនៅ​ត្រឹម ២០ម៉ឺនដុល្លារ​ក្នុង​ម្នាក់ ឬ​ក៏​អាច​ទាបជាងនេះ​ទៅទៀត៕

ស្តេចផារាអង់ (រក្សាសិទ្ធិដោយ ក្នុងស្រុក)