ជិវិតជាប្តីប្រពន្ធ ពិតណាស់ គឺជាការស្រលាញ់យល់ចិត្ត តស៊ូ អន់ឱនឱ្យគ្នា ប្រឹងប្រែងដើម្បីរកសុភមង្គលរួមគ្នា ទោះចំណាយពេលវេលាបន្តិចក៏មានតម្លៃដែរ ពោលគឺជាការប្រឹងប្រែងពីកម្លាំងញើសឈាមខ្លួនឯងតែម្តង។
យ៉ាងណាមិញ មានគូស្នេហ៍មួយគូដែលបានចាប់ដៃគ្នាសាងគ្រួសាររយៈពេល ៩ឆ្នាំហើយ ពេលនេះក្តីស្រមៃជាច្រើនរបស់ជីវិតប្តីប្រពន្ធមួយគូនេះ បានដើរមកដល់ផ្លូវដែលអាចនិយាយបានថាសុភមង្គលទាំងផ្លូវការ និងផ្លូវចិត្ត សាងរបស់ទ្រព្យដោយខ្លួនឯង ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការកោតសរសើរជាខ្លាំង។
តាមរយៈគណនីហ្វេសប៊ុក Sopheak Ros បានរៀបរាប់ថា៖ « សម្រេចគោលដៅមួយទៀតហើយក្នុងឆ្នាំ២០២០ គំរប់ខួបស្នេហ៍៩ឆ្នាំ កាន់ដៃគ្នាពីរនាក់ មកដល់ថ្ងៃនេះ អរគុណបងគ្រប់យ៉ាងដែលខំកាន់ដៃអូនមកដល់ថ្ងៃនេះ បង្រៀន ផ្តល់កលាំងចិត្ត ជួយទាំងកំលាំងកាយ សព្វគ្រប់ តស៊ូជាមួយគ្នា ទោះបីជួបការលំបាកយ៉ាងណា ធ្លាប់ដួល ក៏នៅតែកាន់ដៃគ្នាក្រោកឡើងប្រឹងទៅមុខជាមួយគ្នា ប្តីអូនមិនចេះស្វីត មិនចេះសូប្រាយ មិនចេះអោយកាដូអីប្រពន្ធ ចេះតែកាន់ដៃប្រពន្ធទៅទិញរបស់ដែលស្រលាញ់ជាមួយគ្នា ដាក់គោលដៅដើរទៅរកវាជាមួយគ្នា ប៉ុណ្ណឹងគ្រប់គ្រាន់ហើយសំរាប់គ្រួសារតូចមួយនេះ ស៊ូទៀតណាប្តី អូននៅគោលដៅបំណងប្រាថ្នាច្រើនទៀត » ៕