មើលលោកបងល្អខ្លះផង! ​ស្គមស្គាំងថាលោកជក់ម៉ា ​ដុះក្បាលពោះថាលោកផឹកស៊ី ឯលោកសាច់ដុំថាលោកតារា!

មួយរយៈនេះព្រះសង្ឃខ្មែរយើង ​ទទួលបានការរិះគន់កាន់តែខ្លាំងពីពុទ្ធបរិស័ទ និងប្រជាជនខ្មែរ ​ដោយមានព្រះសង្ឃមួយចំនួនបានធ្វើខុសវិន័យសង្ឃ ​ហើយការរិះគន់មួយចំនួនទៀតទៅលើព្រះសង្ឃដែលតែងតែប្រើសំភារនិយម ​របស់ថ្លៃៗជាដើម។

យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើន បានចេញមុខការពារព្រះសង្ឃនៅក្នុងព្រះពុទ្ធសាសនាផងដែរ ដោយបានរៀបរាប់ថាព្រះសង្ឃ ធ្វើអ្វីក៏ដោយ គឺចាំតែខុសតែម្តង  ព្រោះតែការយល់ឃើញ និងការបញ្ចេញមតិមិនពេញចិត្តពីបណ្តាញទំនាក់ទំនងសង្គមដែលកំពុងតែបើកទូលាយសព្វថ្ងៃនេះ។

ដោយតាមរយៈគណនីហ្វេសប៊ុក Chhorn Sovang បានរៀបរាប់ឱ្យដឹងថា៖

« បួសហើយស្គមពេក គេថាបែបលួចជក់ម៉ា...

បួសហើយធាត់ពេក គេថាបែបលួចបាយល្ងាចឬផឹកស្រា...

បួសហើយមានសាច់ដុំធំៗពេក គេថាដូចអ្នកកីឡាឬតារា...


ធម្មជាតិលើលោក តើមានអ្វីផ្គាប់ចិត្តមនុស្សត្រូវ? ទៅនិយាយអីតែមនុស្ស សូម្បីមេឃក៏គេទើសដែរ ក្តៅពេក គេថាក្តៅពេក ត្រជាក់ពេក គេថា ត្រជាក់ពេក ភ្លៀងពេក គេថាភ្លៀងពេក អ្នកខ្លះជេរមេឃរាល់ថ្ងៃ »៕

Scren 14599

74822331_1195298827485150_6913579882073621008_n

107522829_1161798274183361_1548395518710989974_n

106660961_1195298604151839_6178079240437067785_o

107640947_1161798300850025_2070131534473111888_n