មានតែហ្វេនបាល់ទាត់ទេទើបយល់អារម្មណ៍មួយនេះ! បទពិសោធន៍ ជនជាតិខ្មែរទៅទស្សនាបាល់ទាត់ផ្ទាល់ទើបដឹងថាយ៉ាងណានោះ

និយាយពីវិស័យបាល់ទាត់ មនុស្សប្រុសសឹងតែ  ៩០% ​សុទ្ធតែអ្នកគាំទ្រវិស័យកីឡាមួយនេះស្ទើរតែទាំងអស់ ​ទាំងការទាត់បាល់លក្ខណៈជាតិ និងអន្តរជាតិតែម្តង  ដែលជាហេតុធ្វើឱ្យបុរសៗមួយចំនួននៅស្រុកខ្មែរយើងខ្លះសុខចិត្តដាច់យប់រង់ចាំទស្សនាការផ្សាយផ្ទាល់តាមទូរទស្សន៍  ឬតាមអនឡាញជាដើម រាល់ការមានប្រកួតធំៗនៅបរទេសជាដើម។

យ៉ាងណាមិញ ​សម្រាប់អ្នកដែលស្រលាញ់ខ្លាំង និងមានលទ្ធភាពក៏មានអ្នកខ្លះហ៊ានចំណាយលុយផ្ទាល់ទិញសំបុត្រទស្សនានៅក្រៅប្រទេសផងដែរ ​ដោយការទិញសំបុត្រមិនមែនចេះតែទិញនោះឡើយ ​អាចនិយាយបានថាទោះមានលុយទិញមិនប្រាកដថាទិញទាន់គេដែរ ​ហើយបូករួមទាំងការចំណាយផ្សេងៗទៀតមើលទៅមិនធម្មតាទេ។

108051441_10158858926180466_2504418800514806664_n

ពេលនេះផងដែរ  មានជនជាតិខ្មែរយើងមួយរូបដែលរស់នៅបរទេស បានចូលខ្លួនបានចែករំលែកនៃការទៅទស្សនាការប្រកួតបាល់ទាត់ផ្ទាល់  មើលទោជាការលះបង់ និងការចំណាយមិនធម្មតានោះឡើយដោយសារតែចិត្តស្រលាញ់ពិត។

នេះបើយោងតាមរយៈគណនីហ្វេសប៊ុក Soprach A. Tong បានរៀបរាប់ពីបទពិសោធន៍នៃការទៅទស្សនាការប្រកួតបាល់ទាត់ផ្ទាល់ថា៖ « តម្លៃសំបុត្រចូលទស្សនាពិតប្រាកដតែ$105 ទេ តែទិញតាមអនឡាញពីក្រុមហ៊ុនលក់ផ្ញើដល់ផ្ទះ DHLទិញធានារ៉ាប់រងមិនឲ្យបាត់សំបុត្រទៀត និងបង់ពន្ធទៀតតម្លៃហ្នឹងឡើងដល់ $250 Delivery ដល់ផ្ទះពួកម៉ាកនៅទីក្រុង​ Los Angeles រដ្ឋ California។

ជិះយន្តហោះទៅវិញទៅមកពីទីក្រុង LA ទៅទីក្រុង Ann Arbor រដ្ឋ Michigan តម្លៃសរុប $550។ ចម្ងាយប្រហែលពីភ្នំពេញទៅសេអ៊ូល​។​

ធ្វើដំណើរទៅវិញទៅមកក្នុងក្រុងពីព្រលានយន្តហោះ ទៅទីស្តាត Michigan នៅសាកលវិទ្យាល័យមីឈីងហ្គេន។ និងការញ៉ាំពេលព្រឹក ថ្ងៃ និងល្ងាច អស់$40 និងការសម្រេចចិត្តទិញស្រាប៊ៀរGuinness ១កំប៉ុងនៅក្នុងស្តាត តម្លៃ$10😁 ឃើញគេផឹកនៅក្បែរ ទំនងឆ្ងាញ់ពេក។​ តែអី្វដែលមានការចងចាំនោះគឺអ្នកបេីកតាក់យកខ្ញុំពីស្តាតមកព្រលានយន្តហោះ​ ជាស្ត្រី។ 👩

ចំណាយសរុបការប្រកួតហ្នឹងគឺ $750 តែប៉ុណ្ណោះ។ នេះគឺជាការចំណាយដ៏ច្រើនជាងគេបំផុតក្នុងការទស្សនាពិភពបាល់ទាត់របស់ខ្ញុំ។ តែវាជាអនុស្សាវរីយ៍ដ៏ត្រចះត្រចង់ ដូចអ្វីដែលបានស្រម៉ៃ ក្លាយជាការពិត ហើយបានចូលរួមសាងប្រវត្តិសាស្រ្ត ក្នងការទស្សនាបាល់ទាត់នៅសហរដ្ឋអាមេរិក ដែលមានទស្សនិកជនច្រើនជាងបំផុតបំបែកឯកត្តកម្ម​គឺ109,318នាក់។ ដែលពីមុនមានតែ 101,799 នាក់ទេ នោះគឺជាការប្រកួតអូឡាំពិកឆ្នាំ 1984 គឺជាប្រកួតផ្តាច់ព្រាត់រវាង France និង Brazil នៅ the Rose Bowl រដ្ឋ CaliforniaកាលនោះFranceលើកពាន។

ជាងនេះទៅទៀតនោះគឺមានរូបថតខ្លួនឯងដិតជាប់ ជាមួយកីឡាករល្បី២រូប នៅចន្លោះពីមុខ Rooney និងពីក្រោយ Bale បន្ទាប់ពី Gareth Bale ទាត់បាល់ប៉េណាំងទីចូល។ តែRonaldo មិនទាន់ចូលលេងទេ​ រហូតដល់នាទី70' ជាងបានដាក់ឲ្យចូលលេង។


នេះគ្រាន់តែជាការប្រកួត​ Pre-season រវាង Manchester United Vs Real Madrid នៅទីក្រុង Michigan សហរដ្ឋអាមេរិកនៅឆ្នាំ 2014។ លទ្ធផលនៃការប្រកួត ManU 3 - 1 Real។

ធ្វើមិចបើយើងក្រ ហើយចង់ទៅមើលសេដ្ឋីៗ ទាត់បាល់ចឹងហើយ ត្រូវតែចំណាយធំហើយ។ តែគ្មានទេរឿងស្តាយលុយគឺមានតែរីករាយនៅអ្វីដែលយើងបានធ្វើ វាជាចំណង់ចំណូលចិត្ត។ វាជាការរង្វាន់លើកទឹកចិត្តយើង ឲ្យខំធ្វើការរកលុយទៅវិញទេ។ លុយចាំរកដាក់កូនជ្រូកក្រោយ សឹមគិតទៀត។ 🤣🥰

រសជាតិជីវិត​ It’s my life!

ពីអ្នកគាំទ្រ​ Arsenal!✍️ »៕

S 568

107646904_10158858333335466_8494264160871100151_o

107734804_10158858333980466_7408279848911341964_o

107484625_10158858334755466_543851326745685451_o

107568796_10158858336585466_8452266803932686049_n