តោះយល់ដឹង កុំឱ្យប៉ូលីសផាកអត់ដឹងខ្លួន! តើផ្លាកលេខ AT ក្រោមរបបគយនាំចូលបណ្តោះអាសន្ន និងផ្លាកលេខភ្នំពេញសេរីអក្សរ AT ខុសគ្នាដូចម្តេច?

ថ្មីៗនេះនៅលើគណនីហ្វេសប៊ុកជាផ្លូវការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរំលេចសារណែនាំពីភាពខុសគ្នា  នៃ ផ្លាកលេខ AT ក្រោមរបបគយនាំចូលបណ្តោះអាសន្ន និងផ្លាកលេខភ្នំពេញសេរីអក្សរ AT ដើម្បីឱ្យមហាជនមានការយល់ដឹងបន្ថែម។

ដោយអត្ថន័យទាំងស្រុងមានដូចខាងក្រោមនេះ ៖

តើផ្លាកលេខ AT ក្រោមរបបគយនាំចូលបណ្តោះអាសន្ន និងផ្លាកលេខភ្នំពេញសេរីអក្សរ AT ខុសគ្នាដូចម្តេច? ចុះផ្លាកលេខដែលមានសេរីអក្សរ AT តើតម្រូវឱ្យប្តូរថ្មី ឬអាចប្រើប្រាស់បាន?


សម្រាប់រថយន្តដែលមានបំពាក់ផ្លាកលេខរាជធានី-ខេត្ត សេរីអក្សរ AT គឺអាចប្រើប្រាស់បានធម្មតា មិនតម្រូវឱ្យប្តូរថ្មីនោះទេ។ ផ្លាកលេខមានទម្រង់ ភ្នំពេញ 2AT – 0000 មានផ្ទៃពណ៌ស អក្សរនិងលេខពណ៌ខៀវចាស់ សម្រាប់យានជំនិះជារបស់ម្ចាស់កម្មសិទ្ធិយានជំនិះជារូបវន្ដបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនិះ សម្រាប់ប្រើប្រាស់ជាលក្ខណៈឯកជន។

115888322_1467169560134046_7766042360195500760_o

ផ្លាកលេខរថយន្ត AT ក្រោមរបបគយនាំចូលបណ្តោះអាសន្ន ដែលតម្រូវឱ្យប្តូរ និងធ្វើការផាកពិន័យចំពោះការយឺតយ៉ាវក្នុងការមកបន្តសុពលភាពនោះ មានទម្រង់ AT20 2–0000 មានផ្ទៃពណ៌លឿងទុំ អក្សរនិងលេខពណ៌ស សម្រាប់យានជំនិះនាំចូលបណ្តោះអាសន្នតាមរបបព្យួរពន្ធ ឬក្រោមរបបគយនាំចូលបណ្តោះអាសន្ន។ ផ្លាកលេខសម្គាល់យានជំនិះប្រភេទនេះ មានសុពលភាពប្រើប្រាស់តែមួយឆ្នាំគត់ ដោយបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំនីមួយៗ និងត្រូវបន្តសុពលភាពរៀងរាល់ឆ្នាំ។ យានជំនិះដែលបំពាក់ផ្លាកលេខប្រភេទនេះ មិនអាចប្រកបអាជីវកម្មខុសពីមុខសញ្ញាអនុគ្រោះឡើយ។ យានជំនិះដែលបំពាក់ផ្លាកលេខប្រភេទនេះ មិនអាចប្រកបអាជីវកម្មខុសពីមុខសញ្ញាអនុគ្រោះឡើយ៕