ជាការពិតណាស់ បច្ចុប្បន្ននេះ ភ្នំខ្នងផ្សារ បានក្លាយទៅជាទីកន្លែងកម្សាន្តផ្សងព្រេងដ៏ពេញនិយមបំផុត សម្រាបអ្នកដែលចង់ភ្លក់រសជាតិដំណើរកម្សាន្តឡើងភ្នំប្រកបដោយក្តីតស៊ូ ដើរខ្លួនឯង ស្ពាយអីវ៉ាន់ខ្លួនឯងចំណាយពេលទម្រាំឡើងដល់កំពូលភ្នំប្រើពេលដល់ទៅ ៤ ទៅ ៦ម៉ោងឯណោះ។ តែពេលបានឡើងហើយ នឹងទទួលបាននូវទស្សនីយភាពធម្មជាតិដ៏ស្រស់បំព្រងមិនអាចបំភ្លេចបាន។
តែយ៉ាងណាការតស៊ូឱ្យឡើងដល់កំពូលភ្នំមិនមែនងាយឡើយ ការដើរថ្មើជើង ៦ ម៉ោង ស្ពាយអីវ៉ានជាប់ខខ្លួនផង ស្ពាយនំចំណី និងទឹកផង គិតមើលទៅវាមិនងាយដែរ។ តែវាក៏ជាវេលាហ្វឹកហាត់ភាពស៊ូទ្រាំ និងអាចបង្កើតជាអនុស្សាវរីយ៍ថ្មីជាមួយគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ផងដែរ។
យ៉ាងណាមិញមានគូស្នេហ៍ជាច្រើនក៏បានដឹកដៃគ្នាឡើងខ្នងផ្សារយ៉ាងរីករាយ តែមានគូស្នេហ៍មួយគូក្រោយពីបានឡើងភ្នំខ្នងផ្សារ ក៏បានមើលឃើញពីក្តីស្រលាញ់ និងការលះបង់របស់គូស្នេហ៍ ដោយការជួយយួរអីវ៉ាន់ជំនួសមើលទៅគួរឱ្យសរសើរមែនទែន។
តាមរយៈគណនីហ្វេសប៊ុក Kim Ju បានឱ្យដឹងថា៖ « រកបាននៅ មនុស្សប្រុសដែលសុខចិត្តស្ពាយអីវ៉ាន់គាត់ផង អីវ៉ាន់យើងផងឡើងខ្នងផ្សារ 😆 ”អូនស្ពាយតែទឹក និង នំបុ័ង ទុកញុំខ្លួនឯងបានហើយ ក្រៅពីហ្នឹងបងទទួលខុសត្រូវ ” ❤️ »៕