ប្រជាជនប៉ោយប៉ែត​ជិត ​១០០នាក់ គ្រុនក្តៅខ្លាំងនាំគ្នាភ័យស្លន់ស្លោស្មានតែ កូវីដ តែកំពុងតែពិនិត្យឱ្យប្រាកដថាជាជំងឺគ្រុនមួយនេះសិន

នៅថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០២០​ នេះ មានអ្នកស្រុកទាំងក្មេងចាស់ជាច្រើននាក់ នៅក្រុងប៉ោយប៉ែត បានធ្លាក់ខ្លួនឈឺ និងឡើងកម្តៅខុសធម្មតា និង​ចេញ​កន្ទួល​ក្រហម​នៅ​លើ​ខ្លួនដោយហេតុការណ៍នេះកើតឡើងនៅក្នុង​ភូមិ​ក្បាល​កោះ ភូមិ​ប៉ោយ​ប៉ែត ភូមិ​ព្រៃ​គប់ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ។

គ្រុនឈីក

តែបើតាមប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឱ្យដឹងថា អ្នក​ជំងឺ​កំពុង​ត្រូវ​បាន​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ហើយ​ក្រសួង​ក៏​បាន​យក​សំណាក​របស់​អ្នក​ជំងឺ​ទាំង​នោះ​ទៅ​ពិនិត្យ ដើម្បី​ស្វែង​រក​ថា​អ្នក​ជំងឺ​កើត​ជំងឺ​អី​ឲ្យ​ប្រាកដ​។ តែបើ​តាម​រោគ​សញ្ញា​ដែល​អ្នក​ជំងឺ​មាន ខាង​ក្រុម​គ្រូពេទ្យ​ដាក់​ការ​សង្ស័យ​ថា ប្រហែល​ជា​កើត​ ជំងឺ​គ្រុន​ឈីក ​(Chekungunya) ជំងឺ​ស្អូច ឬ​កញ្រ្ជិល មិន​មែន​ជា​ជំងឺ ​COVID-19 អី​នោះ​ទេ។ ដោយជំងឺគ្រុនឈីកមានរោគសញ្ញា ​៣ធំៗដូចជា

– គ្រុនក្តៅ ៣-៤ ថ្ងៃ

– ឈឺ​សន្លាក់​ឆ្អឹង​ជា​ច្រើន​កន្លែង

– មាន​ស្នាម​កន្ទួល ឬ​ក្រហម​លើ​ស្បែក។


គ្រុនឈីក (1)

គួរឱ្យដឹងផងដែរថា  ជំងឺ​គ្រុន​ឈីក​នេះ​មិន​មាន​អី​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ដល់​សុខភាព​របស់​អ្នក​ជំងឺ​ទេ វា​គ្រាន់​តែ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ចេញ​រោគ​សញ្ញា​ដូច​ជា ក្ដៅ​ខ្លួន ចេញ​កន្ទួល​ក្រហម​នៅ​លើ​ខ្លួន និង​ឈឺ​សន្លាក់ ។ ជំងឺ​គ្រុន​ឈីក​នេះ​អាច​ជា​សះ​ស្បើយ​ដោយ​ឯក​ឯង ដោយ​គ្រាន់​តែ​ផ្ដល់​ថ្នាំ​បំបាត់​គ្រុន​ក្ដៅ​ធម្មតា​ប៉ុណ្ណោះ៕

3bf2e741ef0d6c62b1f1979666ccb00e

110103402_1215364055484016_6890239480210387548_o