ហេតុអីយុវវ័យបច្ចុប្បន្ន! ពិបាកថែរក្សាស្នេហាឲ្យមានរយៈពេលយូរអង្វែង ដូចចាស់ៗពីសម័យមុន?

នៅក្នុងទំនាក់ទំនងស្នេហារបស់បុរស និងនារីនាពេលបច្ចុប្បន្នពិតជាពិបាកស្វែងរកគូ ស្នេហ៍ដែលអាចថែរក្សាចំណងអាពាហ៍ពិពាហ៍ព្រមទាំងទឹកចិត្តស្រឡាញ់គ្នាឲ្យលើសពី ១០ឆ្នាំបានខ្លាំងណាស់។ ហើយជានិច្ចជាកាលយើងតែងតែឃើញជារឿយៗថា មានគូ ស្នេហ៍ ឬស្វាមីភរិយាមួយចំនួនបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយពេលរួមរស់នៅជាមួយ គ្នាមិនបានត្រឹមតែប៉ុន្មានឆ្នាំផងនោះ។ ដូច្នេះតើមានកត្តាជំរុញអ្វីខ្លះដែលធ្វើឲ្យគូស្នេហ៍ក្នុងសម័យទំនើបនេះពិបាកថែរក្សាស្នេហារបស់ខ្លួនឲ្យមានភាពស្ថិតស្ថេរយូរអង្វែងបានខ្លះ?

១/ ប្រព័ន្ធទំនាក់ទំនង

115761366_970950486678982_5113695862844822764_o

ដោយសារបច្ចុប្បន្នជាសម័យទំនើបដែលពោរពេញទៅដោយបច្ចេកវិទ្យាទាន់សម័យជាច្រើនប្រភេទធ្វើឲ្យមនុស្សប្រុសស្រីងាយស្រួលក្នុងការទំនាក់ទំនងជជែកគ្នាបានយ៉ាងងាយស្រួលមិនថា អ្នកទាំងពីរនៅឆ្ងាយពីគ្នាខ្លាំងប៉ុណ្ណានោះឡើយ។ ក្នុងនោះផងដែរក៏ព្រោះ តែប្រព័ន្ធទំនាក់ទំនងដូចជា Facebook Telegram Youtube និងIG ទាំងអស់នោះហើយ ដែលបណ្តាលឲ្យដៃគូស្នេហានីមួយៗតែងតែមានភាពងាយស្រួលក្នុងការស្វែងរក មនុស្សថ្មីដើម្បីជំនួសតំណែងរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួនចាស់។ ហើយប្រសិន បើយើងសង្កេតឲ្យកាន់តែលម្អិតជាងនេះទៅទៀតយើងក៏ឃើញផងដែរថា រាល់ពេលមានជម្លោះទាស់ទែងពាក្យសម្តី ឬការមិនយល់ចិត្តគ្នាម្តងៗ មិនថាភាគីខាងប្រុស ស្រី តែងតែដោះស្រាយបញ្ហាដោយការមិនហ៊ានប្រឈមមុខនិយាយតទល់រកខុសត្រូវពីបញ្ហានោះឡើយ ទើបជាហេតុធ្វើឲ្យទំនាក់ទំនងរបស់ពួកគេកាន់តែមានសភាពមិនសូវជារឹងមាំសោះឡើយ។

២/ ការមិនស្គាល់ពីខ្លួនឯងច្បាស់

115931374_970629360044428_8094477583262551520_n

មិនថាមនុស្សប្រុស ឬមនុស្សស្រីនោះទេ យើងតែងតែចង់បាននូវសេចក្តីស្នេហាដែលពិត ប្រាកដដោយស្រឡាញ់មួយទល់នឹងមួយស្មោះត្រង់រវាងគ្នានឹងគ្នាតែម្នាក់គត់។ ប៉ុន្តែ ពេលវេលាកាន់តែដើរទៅមុខធ្វើឲ្យដៃគូស្នេហាភាគច្រើនតែងតែមានការប្រែប្រួលចិត្ត ហើយមើលមិនដឹងថាខ្លួនចង់បានអ្វីឲ្យប្រាកដ ឬបុរសនារីប្រភេទណាមួយដែលយើង ស្រឡាញ់ពេញចិត្តនឹងចង់រួមរស់នៅជាមួយគ្នាអស់មួយជីវិតនោះឡើយ។ ដោយសារកត្តាដែលមិនស្គាល់ពីអ្វីដែលខ្លួនត្រូវការនេះ ទើបធ្វើឲ្យគូស្នេហ៍ភាគច្រើនបង្កើតឲ្យមានភាពមិនច្បាស់លាស់កើតមានឡើងជារឿយៗ ពោលគឺស្នេហារបស់ពួកគេក៏អាចឈានដល់ ទីបំផុតយ៉ាងរហ័សបំផុត។


៣/ ការយកគំរូតាម

116346741_970950460012318_5626890314257356454_o

មិនថានៅក្នុងសង្គមអាសុី ឬអឺរ៉ុបនោះទេមានគូស្នេហ៍ភាគតិចណាស់ដែលមានគំរូល្អ ក្នុងការថែរក្សាសេចក្តីស្នេហារបស់ខ្លួនឲ្យបានយូរអង្វែង។ ហេតុដូច្នេះហើយប្រសិន បើគំរូអាក្រក់មានច្រើនជាងគំរូល្អក្នុងការស្រឡាញ់នរណាម្នាក់ វាក៏ជាដើមហេតុ ដែលធ្វើឲ្យមានការជះឥទ្ធិពលដល់ជំនឿជឿជាក់ទៅលើសេចក្តីស្នេហាផ្ទាល់ខ្លួនផងដែរ។ ទន្ទឹមនឹងនេះដែររូបភាពដែលបានលេចចេញមកពីការយកគំរូតាម វាក៏បណ្តាលឲ្យសេចក្តីស្នេហារបស់អ្នកងាយស្រួលក្នុងការទទួលបរាជ័យផងដែរ៕

អត្ថបទដោយ: កញ្ញា ដាំ សុវណ្ណៈរ៉ា (ក្នុងស្រុក)

ប្រភព: Thoughtcatalog // Havethererelationshipyouwant