ពាក្យថាដៃគូជីវិត គឺជាដៃគូពិតដែលអាចរួមសុខទុក្ខ រួមរកសេចក្តីសុខ សាងគ្រួសារ ដោយពួតដៃគ្នាដើម្បីសុភមង្គលស្នេហារបស់ខ្លួន។ ពាក្យថាដៃគូជិវិតពិត ពិតជាពិបាករកណាស់ គឺពិបាករកអ្នកដែលមានចិត្តដូចគ្នា ប្រឹងប្រែងរួមគ្នា និងរួមសុខទុក្ខក្តៅត្រជាក់ជាមួយគ្នា តែបើរកបានហើយគួរតែថែរក្សាគ្នាឱ្យបានល្អ។
ចាត់ទុកថារកដៃគូជីវិតពិបាកកម្ររកបាន តែគូស្នេហ៍មួយគូ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការរំភើបភ្ញាក់ផ្អើលខ្លាំង ចំពោះចំណងស្នេហាជាដៃគូជិវិតពិតរបស់ពួកគេគួរឱ្យសរសើរ។
នេះបើយោងតាមរយៈគណនីហ្វេសប៊ុក Kimse បានរៀបរាប់ឱ្យដឹងថា៖
« ដៃគូរជីវិត ❤️
_____________
-ដៃគូរពិសេសម្នាក់នេះ គឺ សម្រាប់មួយជីវិតតែម្តង (ជាតិក្រោយសូមជួបទៀត)
-ដៃគូរ ក្នុង ការងារ ផង ក្នុងផ្ទះផង 📝🏡
-ដៃគូរ ក្នុង វិស័យកីឡាគ្រប់ប្រភេទ 🚴🛵🚕🚧ហាហា នៅតែកីឡាប្រណាំងសេះទេ 🏇🏻
-ដៃគូរ បិរិភោគ កាហ្វេ ☕️ និង ជាតិស្រវឹង 🍻 😆
-ដៃគូរ ក្នុង បេះដូងទៀត (នៅជាមួយគ្នាយូរ ចិត្តគិតដូចគ្នាប្រហែល 80%) »។
នេះបានចំជាហៅថាដៃគូជីវិតពិតតែម្តង ពិតជាផ្អែមល្ហែមខ្លាំង និងមានសុភមង្គលខ្លាំងគួរឱ្យច្រណែនណាស់ មិនមែនអ្នកដទៃអាចធ្វើបានដូចឡើយ៕