ក្រសួងសុខាភិបាកកម្ពុជា បានចេញសេចក្ដីប្រកាសអំពីការធ្វើតេស្តរកវិជ្ជមានជំងឺកូវី១៩ សម្រាប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២នាក់ និងមិនមានអ្នកជាសះស្បេីយឡើយ។
អ្នកមានវិជ្ជ្មាមានជំងឺកូវីដ១៩ចំនួន២នាក់នោះគឺ ៖
- បុរសទី១ អាយុ ២៩ ឆ្នាំ ជាជនជាតិខ្មែរ អាសយដ្ឋានស្នាក់នៅភូមិ រាំងដេក ឃុំគគីរធំ ស្រុកគៀនស្វាយ ខេត្តកណ្ដាល។
- បុរសទី២ អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ អាសយដ្នានស្នាក់នៅ ភូមិរាំដេក ឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
បុរសទាំងពីរបានធ្វើដំណើរពីប្រទេសជប៉ុនតាមជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី ២៦ តុលា ២០២០ លទ្ធផលនៃការធ្វើតេស្តសំណាកលើកទី២ នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់បុគ្គលទាំងពីរគឺ វិជ្ជមាន។ បច្ចុប្បន្ន អ្នកទាំងពីរត្រុវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
រីឯការធ្វេីតេស្តអ្នកប៉ះពាល់ជាមួយគណប្រតិភូហុងគ្រីនៅថ្ងៃទី៨ នេះដែរ មានចំនួន ៥២នាក់បន្ថែមទៀត ដែលទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់គ្នា។ សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ ៖