តើលាភសំណាងអ្វីដែលអ្នកនឹងទទួលបាន ក្នុងខែវិច្ឆិកានេះ​ដើម្បីផ្លាស់ប្ដូរខ្សែជីវិត?

ជ្រើសរើសរូបមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងពីលាភសំណាងរបស់អ្នកដែលនឹងទទួលបានក្នុងខែវិច្ឆិកានេះ និងការផ្លាស់ប្ដូរខ្សែវាសនារបស់អ្នកឱ្យកាន់តែប្រសើរ។

ក. រូបទេវតាសំណាង ក

1

នៅក្នុងខែវិច្ឆិកាសំណាងរបស់អ្នកនឹងមានភាពប្រសើរឡើងយ៉ាងច្បាស់។ ប្រសិនបើអ្នកកំពុងចង់បានផែនការ ឬគោលដៅជាក់លាក់នៃការរកលុយ បន្ទាប់មកគ្រាន់តែត្រូវបានកំណត់ និងខ្ជាប់ខ្ជួនក្នុងការមកជាមួយវាលទ្ធផលនឹងប្រាកដប្រជាដូចអ្នករំពឹងទុក។

ជាដាច់ខាតមិនត្រូវឱ្យកត្តាជុំវិញខ្លួនរំខានអ្នកនៅពេលនេះទេ រង់ចាំអ្នកទទួលបានលទ្ធផលជាក់លាក់វាមិនយឺតពេលដែលត្រូវយកចិត្តទុកដាក់នោះទេ មនុស្សគ្រប់គ្នានឹងអាចយល់ពីអ្នក។

ខ. ទេវតាសំណាង ខ

2

នៅខែវិច្ឆិកានឹងមានរឿងសប្បាយៗជាច្រើនមករកអ្នក បើប្រៀបធៀបនឹងខែមុនអ្នកនឹងមិនសូវក្រៀមក្រំ និងធ្លាក់ទឹកចិត្តឡើយ។ ថ្វីដ្បិតតែវាគ្រាន់តែជាការកម្សាន្ដតូចតាច ប៉ុន្តែវាមានឥទ្ធិពលល្អជួយអ្នកធ្វើឱ្យប្រសើរឡើងនូវអារម្មណ៍អាប់អួរនាពេលបច្ចុប្បន្នរបស់អ្នក។

ពីទីនោះស្មារតីរបស់អ្នកនឹងកាន់តែរីករាយ និងសុទិដ្ឋិនិយម ជាងនេះទៅទៀត ចំពោះរឿងស្នេហារបស់អ្នកក៏រីកដុះដាលល្អផងដែរ។


គ. ទេវតាសំណាង គ

3

សំណាងនឹងរកអ្នកតាមរយៈមាគ៌ាអាជីពរបស់អ្នក ប្រហែលជាអ្នកនឹងត្រូវបានតំឡើងឋានៈជាអ្នកលើកស្ទួយ ឬឈ្នះឱកាសអភិវឌ្ឍន៍ដ៏អស្ចារ្យ។ ប្រសិនបើអ្នកកំពុងស្វែងរកការងារថ្មី ឱកាសអ្នកនឹងរកការងារធ្វើដែលធ្វើឱ្យអ្នកចង់នៅវែងឆ្ងាយ។

ទោះយ៉ាងណាក៏ដោយ យើងសង្ឃឹមថាអ្នកនឹងខិតខំអស់ពីសមត្ថភាពរបស់អ្នក លទ្ធផលចុងក្រោយនឹងសមនឹងការខិតខំរបស់អ្នក។

ឃ. ទេវតាសំណាង ឃ

4

នៅក្នុងខែវិច្ឆិកានេះដែរស្នេហារបស់អ្នកនឹងរីកដុះដាលយ៉ាងមានសុភមង្គល។ ប្រសិនបើអ្នកនៅលីវ នោះនឹងមាននរណាម្នាក់បង្ហាញខ្លួនអ្នកយ៉ាងសកម្ម និងរាប់អានអ្នក។ ដៃគូរបស់អ្នកបានសំឡឹងមើលអ្នកដោយស្ងៀមស្ងាត់អស់រយៈពេលជាយូរមកហើយ គ្រាន់តែអ្នកល្ងង់ ឬអ្នកធ្វើមិនដឹងតែប៉ុណ្ណោះ។

អារម្មណ៍ស្មោះត្រង់របស់មនុស្សនោះនឹងធ្វើឱ្យអ្នកធ្លាក់ខ្លួនដូចជា“ ចំបើង” ដែលស្នេហានឹងចាប់ផ្តើមរីកដុះដាលអ៊ីចឹងដែរ។ ប្រសិនបើអ្នកមានគូស្នេហ៍រួចហើយ ទំនាក់ទំនងរបស់អ្នកនឹងឈានមួយជំហានទៀតហើយកាន់តែជ្រៅទៅៗ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖​ ភី អេក (ក្នុងស្រុក)