#អារម្មណ៍មនុស្សប្រុស ៖ ឆ្ងល់សួរ ប្រចណ្ឌប្រាប់ ទើបឆាប់បានចូលរោងការ !
មានមនុស្សជាច្រើនតែងតែគិតថា មនុស្សប្រុសជាភេទមួយដែលមិនសូវខូចចិត្ត មិនចេះយំសោក មិនងាយស្រក់ទឹកភ្នែក !
ប្រយោគមួយនេះត្រូវ ប៉ុន្តែខុស! ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ ?
មនុស្សប្រុសជាមនុស្ស រឹងមាំ មិនងាយសម្រក់ទឹកភ្នែករឺបង្ហាញអារម្មណ៍មិនសប្បាយចិត្តលើមនុស្សស្រីឡើយ ព្រោះគេមិនចង់ បង្ហាញអោយអ្នកណាម្នាក់មើលមកគេក្នុងរូបភាព ទន់ខ្សោយនោះទេ ។
ប៉ុន្តែ មនុស្សប្រុសក៏មានបេះដូង ក៏មានក្ដីស្រលាញ់ ក៏មានការឈឺចាប់ដូចគ្នា តែហេតុអ្វីបានមនុស្សស្រីមួយចំនួនតែងតែគិតថា រាល់ពេលបែកគ្នា មានតែខ្លួនឯងតែប៉ុណ្ណោះ ដែលឈឺចាប់ ហើយមានតែគេជាអ្នកក្បត់ ជាអ្នកបង្កររឿង ជាអ្នកចង់បែក ជាអ្នកដែលមិនយល់ចិត្តខ្លួនឯង ។
ស្នេហារវាងមនុស្សពីរនាក់ វាអាចកើតមានដោយសារមនុស្សពីរនាក់ ជាអ្នកចាប់ផ្ដើមឡើង ហេតុអ្វីចាំបាច់បែកចែក តួនាទីអ្នកលួងលោម អ្នកយល់ចិត្ត ?
ហេតុអ្វីមិនព្យាយាមរៀនសូត្រពីគ្នាអោយបានច្រើន យល់ពីគ្នា រកមូលហេតុ ដំណើរដើមចម និងដំណោះស្រាយរួម ?
អត្ថបទដោយ៖ Khim Sochanvirak
#កវីលាក់ស្នេហ៍ប្រលោមលោក