ពាក្យថាសង្សារចាស់ ប្រែថាគេជាមនុស្សអតីតរបស់អ្នកទៅហើយ តែមិនថាបែកគ្នាព្រោះតែជម្លោះ បញ្ហាល្អក់កករ ឬទាំងចិត្តមិនចង់នោះទេ តែយើងមិនអាចកុហកខ្លួនឯងបាននោះឡើយថា គេគឺជាមនុស្សដែលយើងធ្លាប់ស្រលាញ់ មិនថាបែកគ្នាយ៉ាងណាក៏គង់តែសល់មនោសញ្ចេតនាខ្លះជាមិនខាន។
តែប្រហែលជាមានមនុស្សមួយចំនួន ឆ្ងល់ខ្លួនឯងមួយចំណុចហើយថា ហេតុអ្វីពេលលឺគេហៅឈ្មោះ សង្សារចាស់ អ្នកបែរជាក្រលែកទៅមើល ហើយប្រែទឹកមុខ? អ្នកទាំងអស់គ្នាដែលលឺ រឺធ្លាប់និយាយថា កុំហៅឈ្មោះម្នាក់ហ្នឹងអោយខ្ញុំលឺទៀត ! ពាក្យនេះបានន័យថាអ្នកកំពុងស្អប់គេ
តែ ! ប្រសិនបើពេលអ្នកលឺឈ្មោះគេ ហើយអ្នកប្រែទឹកមុខនោះ បានន័យថា ៖
-អ្នកចង់ញញឹមដាក់គេ
-អ្នកនៅនឹកគេ
-អ្នកចង់ដឹងសុខទុក្ខគេ
-អ្នកចង់អោយគេមកនិយាយជាមួយអ្នក
-ចុងក្រោយអ្នកចង់ត្រូវគ្នាវិញជាមួយគេ បើទោះបីជាមិនអាចក៏ដោយ !
ចុះអ្នកចូលក្នុងចំណុចមួយណាដែរ?
អត្ថបទដោយ៖ Khim Sochanvirak
រក្សាសិទ្ធ៖ ក្នុងស្រុក