៥ចំនុចចាក់ដោត ! ដែលបែកគ្នាយូរហើយ តែមិនទាន់យកសង្សារថ្មី

អ្នកចូលចិត្តអានអត្ថបទស្នេហាប្រហែលជាយល់ច្បាស់ហើយ ពីការអោយនិយមន័យស្នេហា ហើយក៏កាន់តែច្បាស់ថែមទៀត ជាមួយនឹងការស្រលាញ់ ការបែកគ្នាអីហ្នឹង ប្រសិនបើអត់ដឹង តោះចាំខ្ញុំណែនាំលេខសារមន្ទីរអោយ ។

អាចនិយាយថាអត្ថបទនេះ ខ្ញុំក៏កំពុងតែហែកកេរ្តិ៍ខ្លួនឯងអោយអ្នកអានសើចផងដែរ ។ នេះជាមូលហេតុដែល ដែលខ្ញុំបែកគ្នា ជាង២ឆ្នាំ ហើយមិនទាន់យកសង្សារថ្មី ៖

11a92c1b4a305e248f169bac0e8308ea

. មិនទាន់ដាច់ចិត្ត រឺបែកទាំងនៅស្រលាញ់ជាមួយសង្សារចាស់

. តែងតែគិតថា ត្រូវការពេលប៉ុន្មានទើបអាចស្គាល់ចិត្ត និងអោយអ្នកថ្មីយល់ចិត្តដូចអ្នកចាស់

. គំនិតមួយ គឺ អ្នកថ្មីអាចល្អជាងអ្នកចាស់អត់ ហើយអ្នកថ្មី អាចនិងធ្វើដូចអ្នកចាស់អត់ ?

. ធ្លាប់ខូចចិត្ត ហើយខ្លាចរអាហើយក៏មិនទាន់បើកចិត្ត


. ចុងក្រោយ គឺមានអារម្មណ៍ថា មិនទាន់មានអ្នកសាកសម ដូចអ្នកចាស់ ព្រោះអ្នកចាស់អាចនិងល្អសឹងតែគ្រប់១០

E7dec7fba16975fda4f77860b4ffc78d

ត្រង់ចំនុចទាំងនេះ វាជាអារម្មណ៍ពិតរបស់ខ្ញុំ តែប្រសិនបើអ្នកទាំងអស់គ្នាមានអារម្មណ៍អ្វីផ្សេង អ្នកទាំងអស់អាចជួយបន្ថែមបាន ព្រោះមនុស្សម្នាក់ៗតែងតែមានការគិតខុសៗគ្នា ។

ចុងក្រោយនេះជាវាចារស្មេរអត្ថបទនេះ ៖ ទោះបីមនុស្សហ្នឹងល្អសឹងគ្រប់១០ ក៏គង់តែបែកគ្នាដោយសារតែមូលហេតុតូចមួយ !

អត្ថបទ៖ ក្នុងស្រុក (Khim Sochanvirak)

08b13a4f3450bdd73e5f5a8d6daf1be8