គេថាស្នេហាពិត ប្រាកដជាអាចយកឈ្នះអ្វីគ្រប់យ៉ាង មិនថាតែរូបរាង ភេទ ឋានៈ ទ្រព្យសម្បត្តិនោះទេ វាលែងសំខាន់នហើយ សំខាន់គឺចិត្តស្មោះ និងបេះដូងមនុស្សពីរនាក់ដែលមានគ្នា។
យ៉ាងណាមិញ គូស្នេហ៍មួយគូ ដែលផ្តើមពីការស្រលាញ់គ្នាជាសង្សារ ហើយបែកបាក់គ្នាច្រើនដង តែបែរជាតស៊ូរហូតបានគ្នាជាប្តីប្រពន្ធគួរឱ្យសរសើរទោះបីជាខាងស្រីមានរូបរាងខុសប្រក្រតិក៏ដោយ។
គណនីហ្វេសប៊ុក Phëã Püy ដែលជាកូនក្រមុំ បានរៀបរាប់ថា ៖ « 🤵 ផ្ដើមពីសង្សារក្លាយជាប្ដីប្រពន្ធ 👰❣️ Sa Su Ke
❣️2019 ពួកយើងបានផ្ដើមស្រលាញ់គ្នាជាសង្សារហូតពួកយើងក៏ស្រលាញ់គ្នាបានរយះពេល 1 ឆ្នាំ ហើយក៏បែកគ្នា💔
💔បែកគ្នាអស់រយះពេល 3 ខែ ហើយក៏មានសង្សាថ្មីរៀងៗខ្លួនតែអារម្មណ៍ញុមនៅតែនឹកគាត់រហូតទោះនៅជាមួយអ្នកថ្មីក៏ដោយ 🥺 រួចហើយពួកយើងក៏ត្រូវគ្នាវិញហើយគាត់ល្អជាងមុនច្រើន 😁❣️
❣️បន្ទាប់មកពួកយើងក៏បន្តស្រលាញ់គ្នារហូតរយះពេលជឹត 2 ឆ្នាំហើយយើងក៏យល់ពីគ្នាកាន់តែច្រើនចុះសម្រុងគ្នាច្រើនទើបសម្រេចចិត្តថារស់នៅជាមួយគ្នារហូតដល់មានថ្ងៃនេះ😘
( ចង់និយាយថារៀបការដោយមិនបានត្រៀមទុកមុន )👰🤵 អរគុណប្ដីដែលមិនបោះបង់អូនហើយតែងតែស្រលាញ់អូនរហូតមក🙏🥺👰🤵❣️ »។
នេះទើបហៅថាជាគូស្នេហ៍ដ៏ល្អ និងមានភក្តីភាពចំពោះគ្នាដោយគ្មានអ្វីកែប្រែបានប្រាកដមែន ៕